ព័ត៌មានសន្តិសុខសង្គម

រត់ផាស្អាប់សុខៗ បែកគំនិតជាមួយមិត្តភ័ក្ត្រកាប់ជ្រូកលក់ រកស៊ីលក់ថ្នាំញៀនវិញម្តង ជាប់អន្ទាក់សមត្ថកិច្ច

 

ឧត្តរមានជ័យ:ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យដើម្បីអនុវត្តតាមនីតិវិធីដោយជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀន។នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកអនុសេនីយ៏ឯក ប៊ុតសាវុទ្ធ នាយការិយាល័យប្រឆាំងទប់ស្កាត់បង្ក្រាបបទល្មើស គ្រឿងញៀននៅរសៀលថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២៤កន្លងមកនេះ។

លោកបន្តថា ក្នុងកិច្ចប្រតិបត្តិការនេះដែរធ្វើឡើងក្រោមការចង្អុលបង្ហាញនឹងតាមបទបញ្ជាជាប្រចាំថ្ងៃរបស់លោកឧត្តមសេនីយ៏ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ហើយជាក់ស្តែងនៅវេលាម៉ោង​១៤និង៣០នាទីថ្ងៃទី១៣ខែ

កុម្ភ:ឆ្នាំ​២០២៤កន្លងទៅនេះកម្លាំង​ មូលដ្ឋាន​ កងរាជអាវុធហត្ថស្រុកបន្ទាយអំពិលនិងកម្លាំងកងរាវុធហត្ថខេត្តសរុបចំនួន​០៥នាក់​ រថយន្តចំនួន០១គ្រឿង​ អាវុធ​០២​ ដេីមវិទ្យុទាក់ទង០៣គ្រឿង​ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត សាវុទ្ធ នាយការិយាល័យគ្រឿងញៀនចុះ​ស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់ការបង្រ្កាប ករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ វិ វណ្ណនី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កាប់ជ្រូក មានទីលំនៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

វត្ថុតាងចាប់យកបានរួមមាន

១/ថ្នាំញៀនប្រភេទ យ៉ាម៉ា (wy) ០៦គ្រាប់ ទម្ងន់ ០.៧៦ក្រាមទាំងទុយោ

២/ថ្នាំញៀនប្រភេទម៉ាទឹកកក ០៤ថង់(ថង់ធំ១ ថង់តូច៣) ទម្ងន់៥៧.៦០ក្រាមទាំងថង់

៣/ទូរស័ព្ទ ០១គ្រឿង

៤/ជញ្ជីងថ្លឹង ០១

៥/សម្ភារ:វិចខ្ចប់ មួយចំនួន

៦/សម្ភារ:ប្រើប្រាស់ មួយចំនួន។

សូមបញ្ជាក់ថា ក្រោយពីសួរនាំជនសង្ស័យម្នាក់ខាងលើរួចមកកម្លាំងជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យបានបន្តពន្លាតដែនដីសមត្ថកិច្ចសហការជាមួយកងរាជអាវុធហត្ថខេត្តបាត់ដំបងជាលទ្ធផលធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ទៀត នៅចំណុចភូមិវត្តលៀបសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី១៤ខែកុម្ភ:ឆ្នាំ

២០២៤កន្លងមកនេះ។

១/ឈ្មោះ ចាន់ វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរត់ម៉ូតូកង់បីឥណ្ឌា បច្ចុប្បន្នរស់នៅភូមិវត្តលៀបសង្កាត់ចំការសំរោងក្រុង/ខេត្តបាត់ដំបង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់បានសារភាពថាពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនពិតប្រាកដមែន។

បច្ចុប្បន្នកម្លាំងជំនាញបានទទួលជនសង្ស័យចំនួន០១នាក់ពីកងរាជអាវុធហត្ថខេត្តបាត់ដំបងនាំខ្លួនមកកាន់ខេត្តឧត្តរមានជ័យវិញនឹងបានសាកសួរហើយធ្វើកំណត់ហេតុដើម្បីបញ្ជូនជនសង្ស័យរួមទាំងបក្សពួក២នាក់ទៅកាន់សាលាដំបូងខេត្តអនុវត្តតាមនីតិវិធី។(ដោយឈឿន ប៊ុនឈី)

 

kdn

Leave a Reply

Your email address will not be published.