ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចររវាងរថយន្តនិងរថយន្តបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់


បាត់ដំបងៈសមត្ថកិច្ចមូលដ្ឋានស្រុកបវេលបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍១បានកើតឡើងនៅថ្ងៃទី27.11.2020. វេលាម៉ោង 18និង30 នាទី លើផ្លូវ57 បេ១ ក្រុមទី7 ភូមិដំណាក់ដង្កោ ឃុំក្ដុលតាហែន ស្រុកបវលរវាងរថយន្ដ ម៉ាកហាយឡិនឌ័រ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AH4553(អ្នកបើកបររត់គេចខ្លួន)និង រថយន្ត ម៉ាកសាំយ៉ុង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ6370 បើកបរដោយឈ្មោះសុខ. ង៉ែត ភេទប្រុស អាយុ 48 ឆ្នាំមានទីលំនៅភូមិសាយសិន ឃុំ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ(របួសធ្ងន់) និងអ្នករួមដំណើរ4នាក់រងរបួសធ្ងន់2នាក់និងរបួសស្រាល 2នាក់ ។


សមត្ថកិច្ចបន្តថា ជនរងគ្រោះមាន 1. ឈ្មោះអ៊ុ ផល្លី ភេទស្រី អាយុ 22 ឆ្នាំ ភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ខ័ណ្ឌសាលាក្រៅ ខេត្តប៉ៃលិន( របួសធ្ងន់បាក់ភ្លៅខាងឆ្វេង)
2.ឈ្មោះ ឆោម គន្ធា ភេទ ស្រី អាយុ28 ឆ្នាំ នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល់ ខេត្តបាត់ដំបង(របួសធ្ងន់)
3.ឈ្មោះ គី ចាន់នី ភេទស្រី អាយុ 28 ឆ្នាំ នៅភូមិសាយសិន ឃុំព្រះពន្លា ស្រុកសេរីសោភ័ណ្ឌ(របួសស្រាល)
4.ឈ្មោះឆោម ចន្ធូ ភេទស្រី អាយុ 24 ឆ្នាំនៅភូមិបីងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល(រងរបួសស្រាល)។


បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងខ្ទេចវ៉ល់ដូចគ្នាត្រូវបានសមត្ថកិច្ចរឺបអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់នៅពេលក្រោយ។ចំណែកអ្នករងរបួសធ្ងន់ស្រាលកំពុងសម្រាកព្យាបាល។

kdn

Leave a Reply

Your email address will not be published.