ព័ត៌មានសន្តិសុខសង្គម

ពុលស្រា ស និង ស្រាថ្នាំ ៣៣នាក់ ត្រូវបានដឹកទៅ សង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ខេត្ត កំពង់ឆ្នាំង


ខេត្តកំពង់ឆ្នាំង ៖ មនុស្ស-ប្រុស ស្រី ចំនួន ៣៣ នាក់ កំពុងដឹកទៅ សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ជា បន្តបន្ទាប់ ដោយសា រពួកគាត់ មានអាការ: ឈឺក្បាល វិលមុខ តឹងទ្រូង ថប់ដង្ហើម និង ក្អួតចង្អោរយ៉ាងខ្លាំង ក្រោយពីពួកគាត់ នាំគ្នាផឹក ស្រា ស និង ស្រាថ្នាំ កំដរ បុណ្យសព ដែលស្លាប់ ដោយសារ ពុលទឹក នៅស្រុកទឹក ផុស ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង៤ រសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

បើតាមការបញ្ជាក់ របស់លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទី សុខាភិបាល ខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា រហូតដល់ ព្រលប់ថ្ងៃនេះ ក្រុមគ្រួពេទ្យ កំពុងជួយ សង្រ្គោះ ដោយដឹក អ្នកជំងឺមកកាន់មន្ទីរពេទ្យ បង្អែកខេត្ត ជាបន្តបន្ទាប់ ។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា អ្នកជំងឺដែល ដឹកមកដល់ មន្ទីរពេទ្យបង្អែក ខេត្តមានចំនួន ១១នាក់ ហើយអ្នកជំងឺ ដែលមាន អាការៈធ្ងន់ធ្ងរ បានបញ្ជូន ទៅសង្រ្គោះ នៅភ្នំពេញចំនួន ៤នាក់។

kdn

Leave a Reply

Your email address will not be published.