ព័ត៌មានសេដ្ឋកិច្ច

មានផ្ទៃដីទំហំ៥ហិកតាដាំទុរេននិងផ្លែសាវម៉ាវរកប្រាក់ចំណូលបានយ៉ាងស្រួល

 

ឧត្តរមានជ័យ: ប្រជាកសិករមួយគ្រួសាររស់នៅលើភ្នំដងរ៉ែក មានផ្ទៃដីចំនួន៥ហិកតាប្រកបមុខរបរដាំទុរេននិងផ្លែសាវម៉ាវ អស់រយៈពេលប្រមាណជាប្រាំមួយឆ្នាំកន្លងមក ទើបអាចទទួលទិន្នផល បានយ៉ាងល្អ ប្រសើរ លក់យកប្រាក់ចំណូលបានប្រចាំថ្ងៃយ៉ាងធូរ។ម្ចាស់ចំការខាងលើមានទីតាំងដីដាំផ្លែទុរេននិងផ្លែសាវម៉ាវនេះដែរគឺស្ថិតនៅលើកំពូលភ្នំដងរែក ត្រង់ចំណុចអូរគ្រញូង ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ដែលមានចម្ងាយពីទីរួមខេត្ត ជាង១០០គីឡូ ហើយធ្វើដំណើរជិះចេញពីមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំសាងុាំប្រហែលជា៨គីឡូម៉ែត្រប៉ុណ្ណោះ។

លោកស្រីភិនណារី ដែលជាម្ចាស់ចម្ការផ្ទាល់ បានរៀបរាប់នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ថា ដំណាំប្រភេទ ទុរេននិងសាវម៉ាវ ដែលគាត់បានដាំនៅលើផ្ទៃដីទំហំ៥ហិចតា មានពូជទុរេនប្រភេទម៉ាន់ថងទឹកដោះគោចំនួន២៥០ដើម និងពូជសាវម៉ាវចំនួន២០០ដើម ដោយទិញពូជគេមកពីស្រុកស្រែអំបិលខេត្តកោះកុង កាលពីអំឡុងឆ្នាំ២០១៤កន្លងមកដើម្បីយកមកសាកល្បងដាំ នៅលើផ្ទៃដីចំនួន៥ហិកតារហូតអស់រយ:ពេល៦ឆ្នាំទើបនឹងទទួលបានទិន្នផលយ៉ាងគួរជាទីគាប់ចិត្តបំផុតដែលពុំនឹកស្មានដល់សោះនៅដើមឆ្នាំ២០២៥ខាងមុខនេះគឺជាលើកទី៤ហើយ។ ដោយឡែកការទទួលទិន្នផលសាវម៉ាវក្នុងមួយរដូវបេះបានចាប់ពី១០តោនឡើង បើចំពោះផ្លែទុរេនវិញមួយរដូវទទួលទិន្នផលបានត្រឹមតែ៥ទៅ៦តោនប៉ុណ្ណោះ។

លោកស្រីម្ចាស់ចម្ការដដែលបានអះអាងបន្តថាចំពោះការដាំទុរេននិងផ្លែសាវម៉ាវនេះដែរខណ:នៅពេលដើមធំៗ បេះលក់៣ទៅ៤ដងក៏ដោយគឺយើងត្រូវប្រើចំណាយដើមទុនរៀបចំប្រព័ន្ធ ទឹកនិងជួលគេ ជំរះស្មៅ នៅតាមដើមនីមួយៗ មើលថែទាំជារៀងរាល់ឆ្នាំហើយជាក់ស្ដែង យើងក៏ត្រូវ ដាក់ជីបំប៉នបន្ថែមរយៈពេលបីដង ក្នុងមួយរដូវ ត្រូវចំណាយថវិការ៤លានរៀល(សរុបទាំងអស់១២លានរៀលស្មើរទៅនឹង៣០០០ដុល្លារ)ក្នុង១រដូវរហូតដល់គ្រប់ខែបានទទួលទិន្នផល បេះលក់តែម្តង។

គួររំលឹកថាបើយោងតាមការអះអាងពីម្ចាស់ចម្ការ បានបញ្ជាក់ឲ្យបន្តថា គិតត្រឹមថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤នេះ គឺផ្លែទុរេនចាប់ផ្ដើមចេញជារូបរាងផ្កា ក្តិបផ្លែជាបណ្តើរហើយ ដូចច្នេះយើងត្រូវមើលថែបន្តរហូតដល់ពេលគ្រប់ខែចាប់ពីអំឡុងដើមខែ០៤ឆ្នាំ២០២៥នាបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខឆាប់ៗនេះគឺត្រូវទទួលបានទិន្នផលបេះលក់ខ្លះៗហើយ មួយវិញទៀតចំពោះផ្លែទុនរេននិងសាវម៉ាវនេះទៀតសោតនៅក្នុងអំឡុងដើមខែ៦ឆ្នាំ២០២៥ខាងមុខនេះគឺត្រូវបេះលក់ប្រហាក់ប្រហែលគ្នាទាំងអស់តែម្តង ទាំងសាវម៉ាវនឹងផ្លែធុរេន។

អ្នកស្រីម្ចាស់ចំការខាងលើបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទុកទំនេរចោលគួរដាំដំណាំហូបផ្លែនេះឲ្យបានច្រើនវាអាចធ្វើឲ្យយើងបេះលក់បានប្រចាំថ្ងៃរកប្រាក់ចំណូលដោះស្រាយជីវភាពបានប្រសើរឡើងផងដែរជៀសវាងទុកដីទំនេរចោលហើយធ្វើចំណាកស្រុកទៅឆ្ងាយពីផ្ទះសម្បែង។

អាជ្ញាធរមូលដ្ឋានខាងលើបានឱ្យដឹងថា នៅក្នុងភូមិឃុំរបស់ពួកគាត់មានកសិករមិនជាច្រើនប៉ុន្មាននោះទេដែលមានដីទំនេរជាច្រើនហិចតាបែបនេះភាគច្រើនពួកគាត់មានដីស្រែបន្តិចបន្តួចក្រោយធ្វើស្រែចំការរួចទុកដីទំនេរចោលហើយទៅធ្វើការនៅឆ្ងាយផ្ទះសម្បែង។

សូមជម្រាបថា ម្ចាស់ចំការដដែលក៏បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ចំពោះទីផ្សារផ្លែទុរេននិងផ្លែសាវម៉ាវ សម្រាប់ឆ្នាំមុនៗ នៅពេលទទួលបានទិន្នផលផ្លែទុរេនលក់ក្នុងមួយគីឡូបាន ចាប់ពី២មុឺនរៀលឡើងទៅ ដោយឡែកសាវម៉ាវលក់បានមួយគីឡូចាប់ ១ម៉ឺន២ពាន់រៀលឡើងទៅក្នុង១គីឡូក្រាម ហើយការលក់ទុរេននេះដែរក៏មានអ្នកមកដើរកម្សាន្តនឹងឈ្មួលកណ្តាលគេមកម៉ៅទិញដល់ចំការយកទៅលក់បន្តនៅខេត្តផ្សេងៗចំណែកទីផ្សារឆ្នាំទី៤នេះពុំទាន់ដឹងពីហាងឆេងតម្លៃទីផ្សារនៅឡើយទេ។ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.