ឧត្តរមានជ័យ:ចាប់ពីពេលនេះតទៅបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បែរមាត់ច្រកអន្តរជាតិជាំសាង៉ាំលែងជួបការលំបាកទៀតហើយចំពោះ ផ្លូវក៏ស្អាតយប់ឡើងក៏ឈប់ងងឹតដោយមានការយកចិត្តទុកដាក់ពីលោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំសាងុាំដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជួសជុលស្ថាបនាធ្វើផ្លូវនិងបានដាក់អំពូលសូឡែដើម្បីបំភ្លឺពេលយប់ព្រលប់ខណៈដែលផ្លូវចំណុចនេះកន្លងមកគឺមានពីការលំបាកគ្រប់ប្រាំង គ្រប់វស្សា សម្រាប់អ្នកភូមិ។
លោកតា សិន អួង អាយុ៨៦ឆ្នាំរស់នៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤ថា គាត់ពិតជាសាទរនិងសប្បាយចិត្តណាស់មិនដឹងរកអ្វីមកប្រៀបបាននោះទេខណៈដែលបានផ្លូវស្អាតនិងអំពូលភ្លើងសូរឡែដាក់អមសងខាងផ្លូវកន្លងមកពុំដែលបានផ្លូវស្អាតនោះទេពេលធ្វើដំណើរជួបការលំបាកទាំងទៅទាំងមកតែម្ដង។ពេលនេះបានផ្លូវល្អស្អាតប្រើហើយថែមទាំងមានភ្លើងបំភ្លឺផ្លូវទៀត។
អ្នកស្រីឈុន រ៉ុម អាយុ៦១ឆ្នាំ រស់នៅភូមិឃុំខាងលើក៏បានរៀបរាប់ដែរថា គាត់ពិតជាសប្បាយរីករាយមែនទែននៅពេលដែលមានផ្លូវស្អាតនិងអំពូលភ្លើងអមសងខាងដោយ សារកន្លងមកនេះផ្លូវចំណុចនេះជួបការលំបាកមួយវិញទៀតផ្លូវពេលយប់ឡើងងងឹតឈឹងមើលគ្នាមិនឃើញនោះទេបើកបរធ្វើដំណើរតែងបង្កគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ចំណែកផ្លូវនេះមេប៉ុស្តិអន្តោប្រវេសន៍សឹងតែ៥ជំនាន់មកហើយពុំដែលគិតគូរជួយធ្វើផ្លូវដូចមេប៉ុស្តិទើបឡើងថ្មីនេះទេ។
គួររំលឹកថា ផ្លូវចំណុចក្បែរមាត់ច្រកអន្តរជាតិជាំសាងុាំនេះ កន្លងមកជួបការលំបាក ដោយពេលធ្វើដំណើរម្តងៗមានគ្រឡីក គ្រឡុករាប់សិបឆ្នាំមកហើយ តែក្រោយពេលដែលលោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំសាងុាំបានឡើងកាន់តំណែងទើបតែ១ខែជាងប៉ុណ្ណោះលោកបានយកចិត្តទុកដាក់ក្នុងការរៀបចំហេដ្ធារចនាជួសជុលធ្វើផ្លូវដាក់អំពូលសូរឡែរតាមដងផ្លូវដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមកបានស្រួលជាធម្មតាវិញ។
សូមជម្រាបថា បើយោងតាមការលើកឡើងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិជាំសាងាំ មានការរីករាយ យ៉ាងក្រៃលែង នឹងបានអរគុណចំពោះលោកមេប៉ុស្តិថ្វីផ្តិតតែលោកទើបតែបានមកកាន់តំណែងជានាយប៉ុស្តិ៍ គនរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំសាង៉ាំរយៈពេលខ្លីប៉ុណ្ណោះក៏ប៉ុន្តែលោកបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការរៀបចំ កសាងហេដ្ឋារចនាសម្ព័ន្ធជាពិសេសជួសជុលផ្លូវបានស្អាតនិងរៀបចំអំពូលភ្លើងសូរឡែរដាក់អមសងខាងផ្លូវដើម្បីបំភ្លឺពេលយប់ សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមកបានស្រួលពីព្រោះថាផ្លូវចំណុចនេះជាផ្លូវសេដ្ឋកិច្ចមួយដ៍ធំក្នុងការដឹកទំនិញនិងភ្ញៀវទេសចរណ៍ចេញចូលពីប្រទេសថៃផងដែរមានបងប្អូនកូនអ្នកភូមិធ្វើការងារនៅកាសុីណូខណ:ពេលចេញទៅផ្ទះវិញសុទ្ធតែជាស្រីៗ តែពេលនេះតទៅពួកគាត់ឈប់ព្រួយបារម្មណ៍ទៀតហើយព្រោះមានភ្លើងភ្លឺតាំងពីយប់ងងឹតរហូតដល់ព្រឹកព្រលឹមតែម្តង។ (ឈឿន ប៊ុនឈី)