ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២នេះ អំណោយអង្ករចំនួន៥០តោន និងថវិកាចំនួន១០ម៉ឺនដុល្លារ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានក្រុមការងារដឹកយកទៅប្រគល់ជូនសាលាខេត្តប៉ៃលិន ដើម្បីត្រៀមចែកជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីកន្លងមក។
គ្រាន់តែទទួលបានដំណឹងនេះភ្លាម ប្រ ជាពលរដ្ឋដែលកំពុងជួបនឹងបញ្ហាគ្រោះធម្មជាតិលិចលង់ដោយទឹកជំនន់មានការសប្បាយរីករាយយ៉ាង ខ្លាំង។
នៅពេលទទួលអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ពី ក្រុមការងារ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណឱ្យដឹងថា ៖ តំណាងឱ្យប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន ដែលកំពុងជួបនឹងបញ្ហាគ្រោះធម្មជាតិទឹកជំនន់ លោកជំទាវក៏សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់អំណោយអង្ករ៥០តោន ថរិកា១០មឺនដុល្លារ ដល់រដ្ឋបាលខេត្ត សំរាប់យកទៅចាត់ចែង ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋទទួល រងការខ្វះខាតជួបការលំបាក និងជួបគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកាលពីថ្មីៗកន្លងទៅនេះ។
លោកជំទាវ អភិបាលខេត្តប៉ៃលិន ក៏សូមគោរពជូនពរចំពោះសម្តេចទាំងទ្វេ ឱ្យទទួលបាននូវសុខភាពល្អ កំលាំងពល មាំមួន អាយុយឺនយូរ ជាម្លប់ដ៍ត្រជាក់ ក្នុងការដឹកនាំដល់កូនចៅជារៀងរហូត ។ទោះបីជាយ៉ាងណា គ្រប់គ្រាលំបាកសម្តេចពុក សម្តេចម៉ែ តែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាព លរដ្ឋគ្រប់ទីកន្លែងគ្រប់កាលៈទេសៈផងដែរ៕ ដោយ ៖ នាក់ ង៉យ