ពោធិសាត់៖ ករណីអំពើហឹង្សាដោយចេតនា(កូនកាប់ឪពុក)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៏នេះបានកើតឡើងនៅចំណុចផ្លូវចូលបឹងរំលេច ភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាគុណ ចាន់តារា ភេទ
ប្រុស អាយុ ៣១ ឆ្នាំ បានកាប់ឪពុកបង្កេីតរបស់ខ្លួនឈ្មោះ ព្រហ្ម សាគុណ អាយុ ៦៧ ឆ្នាំ (របួសស្រាល) ទាំងពីរនាក់រស់នៅភូមិ/ឃុំ កើតហេតុខាងលេី។
សមត្ថកិច្ចបន្តថា ក្រោយពីបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក សាកសួរចម្លេីយ ទេីបដឹងថាជនសង្ស័យ មានដីការបង្គាប់ឲ្យនាំខ្លួនលេខ៤៧៣ នខស/ឈ ចុះថ្ងៃទី ១២/០៥/២០២០ ពីបទឃាតកម្ម កាលពីថ្ងៃទី ១១/០៨/២០១៩ នៅភូមិតាគង់ សង្កាត់សំបួរ ក្រុង/ ខេត្តសៀមរាប ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការ បន្តតាមនិតិវិធីទៅតុលាការ ។