ព័ត៌មានជាតិ

ប្រជាពលរដ្ឋជាង ៥,៥២៤គ្រួសារ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ត្រៀមទទួលស្រូវពូជ

 

បន្ទាយមានជ័យ ៖  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ  អភិបាលរងខេត្ត និងក្រុមការងារ កងកម្លាំងប្រដាប់អាវុធ អញ្ជើញចុះពិនិត្យមើលទីតាំងការរៀបចំអំណោយស្រូវពូជចែកជូនប្រជាពលរដ្ឋ ៥,៥២៤គ្រួសារដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ។

ការរៀបចំត្រៀមទទួលស្រូវពូជនេះស្ថិតនៅបរិវេណផ្សារចំការតាដោក ស្រុកមង្គលបូរី ដែលនឹងចែកជូននៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

 

 

kdn

Leave a Reply

Your email address will not be published.