ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ត្រូវបានស្ត្រីចាក់សម្លាប់ក្រោយមានការឈ្លោះទាស់ពាក្យសម្ដីជាមួយស្រីស្នេហ៍ទីពីរ 

 

បាត់ដំបង៖ បុរសម្នាក់ត្រូវបានស្ត្រីដែលជាសាហាយស្មន់ចាក់និងកន្ត្រៃបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃសុក្រ១១រោច ខែអស្សុជ ឆ្នាំ ខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី ២១ តុលា ២០២២ នៅចំណុចក្រុមទី១០ ភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ អាន់ វុធ ភេទប្រុស អាយុ៤៦ឆ្នាំ ចំណែកជនដៃដល់មានឈ្មោះ នេត ចំប៉ី ភេទស្រីអាយុ៥២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិឃុំជាមួយគ្នា និងបានលួចទាក់ទងគ្នារយៈពេលបីឆ្នាំមកហើយ  ហើយនៅយប់កើតហេតុវេលាម៉ោង៧យប់ស្ត្រីជនដៃដល់ដែលជាស្រីពោះម៉ាយបានហៅបុរសរងគ្រោះមកហូបនំបញ្ចុកនៅផ្ទះរបស់ខ្លួន បន្ទាប់មកក៏បានពិភាក្សាគ្នានិងសុំឱ្យជនរងគ្រោះជួយចិញ្ចឹមក្នុង០១ខែ ១០ម៉ឺនរៀល តែត្រូវបានជនរងគ្រោះប្រកែកថាមិនមានលុយទេព្រោះប្រពន្ធប្រមូលយកអស់ៗ ក្រោយមកក៏មានឈ្លោះប្រកែកនិងប្រតាយប្រតប់គ្នារហូតស្ត្រីជនដៃដល់បានស្រវ៉ាយកកន្ត្រៃមកចាក់ជនរងគ្រោះរួចបានយកអាល់កុលចាក់ស្រោចលើខ្លួនបំរុងដុតថែមទៀតផងដែរ។

ប្រភពដដែលបានបន្តទៀតថា ក្រោយកើតហេតុស្ត្រីជាជនដៃដល់បានរត់ទៅទទួលកំហុសប្រគល់ខ្លួនឲ្យទៅសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកពិនិត្យធ្វើកោសល្យវិច័្ចយនិងប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រាយការណ៍ពីខ្ញុំសុខសារ៉ាន់ បាត់ដំបង

 

 

kdn

Leave a Reply

Your email address will not be published.