បន្ទាយមានជ័យ៖ បើតាមប្រភពព័ត៌មានក្បែរកន្លែងកើតហេតុបានឱ្យដឹងថា ដោយសារម្ចាស់កាស៊ីណូមួយកន្លែង មិនគោរពតាមផ្លូវច្បាប់ក្នុងក្របខណ្ឌបញ្ឈប់ការលេងស៊ីសងខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា ទីតាំង កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក)ត្រូវបានសមត្ថកិច្ចចុះបង្រ្កាប អំពីបញ្ហា បេីកដៃឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងល្បែងស៊ីសង ខុសច្បាប់ យ៉ាងគគ្រឹកគគ្រេងនោះ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ឱ្យ ចុះសិក្សា ជាបន្ទាន់ នូវបញ្ហាមួយនេះ ក្រោយពីទទួល បទបញ្ជាភ្លាម លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានចាត់ កម្លាំងនគរបាលការិយាល័យជំនាញ ចុះទៅដល់ទីតាំង កាសុីណូ យីហោ ហ្គូដវើលដ៍ (ហៅកាសុីណូស្រះទឹក) ដែលមានទីតាំងនៅក្នុងនៅចំនុច ផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែអស្សុជ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ ។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពី ចុះដល់ទៅទីតាំងការស៊ីណូ កម្លាំងនរគបាលនៃអធិការក្រុងប៉ោយប៉ែត បានធ្វើអប់រំ ណែនាំ ព្រមទាំងបានធ្វើកិច្ចសន្យា ដល់ ម្ចាស់ទីតាំង នូវបញ្ហា ខាងលើ បើសិនជាមានករណី ដូចនៅក្នុង បណ្ដាញសង្គមព័ត៌មានលើកឡើង ជាបន្តទៀត កម្លាំងនគរបាលអធិការក្រុងប៉ោយប៉ែត និង អនុវត្តន៍ ទៅតាមផ្លូវច្បាប់ ចុះបង្ក្រាប ភ្លាមៗ តែម្ដង៕
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន