នគរបាលស្រុកបង្រ្កាបករណីលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់+អាប៉ោង) និងរារាំងប្រឆាំងវិធានការសុខាភិបាលបរិបទកូវីដ-១៩
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី
បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋភ្លាម លោកវរសេនីយ៍ឯក សួស ស៊ាងលី អធិការនគរបាលស្រុកក្រូចឆ្មារ បានបញ្ជារកំលាំងនគរបាលជំនាញ អធិការដ្ឋាន ការសហកាណ៍ ធ្វើការបង្រ្កាបករណីលេងល្បែងសុីសងខុសច្បាប់ (ជល់មាន់+អាប៉ោង) នៅចំណុចក្រោយភូមិក្តុលក្រោម ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នៅពេលកំលាំងសមត្ថកិច្ចយើងមកដល់ទីតាំងខាងលើ ក្រុមអ្នកលេងល្បែងទាំងនោះ បាននាំគ្នារត់គេចខ្លួនចូលព្រៃបាត់អស់ ។
ក្នុងប្រតិបត្តិការលើនេះ បានដកហូតបានវត្ថុតាង នៅកន្លែងលេងល្បែង រួមមាន៖ កន្ត្រកដាក់មាន់ចំនួន ០៧ កៅអីជ័រចំនួន ១៥ ជញ្ជីងថ្លឹងមាន់ចំនួន ០១ ហាន់តោ+តុ អាប៉ោង ម៉ូតូថ្មី-ចាស់ ៣១គ្រឿង សម្ភារ: បំរើការលេងល្បែងមួយចំនួន រនាំងហ៊ុព័ទ្ធត្រូវបានដុតបំផ្លាញចោលនៅកន្លែង ។
បច្ចុប្បន្ន សម្ភារ:រួមនឹងវត្ថុតាងទាំងនេះ ត្រូវបានដឹកយកមករក្សាទុកនៅអធិការដ្ឋាន ចំពោះមុខសញ្ញាលេង និង
បើកល្បែងសុីសងខាងលើ សមត្ថកិច្ចយើងកំពុង
ស្រាវជ្រាវចងក្រងសំនុំរឿងចាត់ការតាមនិតិវិធី៕
អត្ថបទដោយ ហុីង ចាន់ថន