ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន ០៣នាក់ ត្រូវបាន

ជនសង្ស័យប្រើប្រាស់ និងជួញដូរគ្រឿងញៀនចំនួន ០៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតក្របួច បានរួមទាំងដកហូតកាំភ្លើងកែឆ្នៃនិងកាំបិទជាច្រើនដើមទៀត

ក្រុងប៉ោយប៉ែត : ជនសង្ស័យចំនួន ០៣ នាក់ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យថា ដោយមានយកចិត្តទុកដាក់ណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត រួមទាំងអាជ្ញាធរសង្កាត់ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ឃាត់បានមនុស្សចំនួន ០៣ នាក់។
ហើយយជនសង្ស័យទាំង ០៣នាក់នោះ មានឈ្មោះ

១ _ ឈ្មោះ ភិន ចាន់រ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ
២ _ ឈ្មោះ ហ៊ាង សុខហឿន ភេទប្រុស អាយុ៣៦ ឆ្នាំ
តាមចម្លើយសារភាពជនសង្ស័យទាំង ០២ នាក់ខាងលើ សមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់

ឈ្មោះ ហេង ចំណង់ ហៅអេវ ភេទប្រុស អាយុ២៧ឆ្នាំ ជនសង្ស័យទាំង ០៣ នាក់ មានទីលំនៅ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនោអផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងបានរូមមាន

ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន ០៦កូននថង់តូច,
បំពង់កែវ ១ បំពង់ចូកគ្រឿងញៀនចំនួន ១កាំភ្លើងកែឆ្នៃប៊ិច១ គ្រាប់ ២ គ្រាប់(គ្រាប់AK១គ្រាប់) កាំបិត ០៤ដើម, ម្ស៉ៅម៉ត់សលាយជាមួយកំទេចថ្នាំពណ៌ផ្កាឈូក ០១ កូនថង់តូច, ដងកាំភ្លើងស្នប់កែច្នៃ៣ដើម, សំបកថង់មួយចំនួន និងទូរសព្ទ ០១ គ្រឿង។
ជនសង្ស័យខាងលើនេះ ឃាត់ខ្លួននៅថ្ងៃទី១១ខែសីហា ឆ្នាំ២០២១ នៅចំណុចខ្ទម មួយ កន្លែង ស្ថិតក្នុងភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីឃាត់ខ្លួន បានយកទៅធ្វើសំណាកបឋមស្វែងរកជម្ងឺកូវីដ-19 នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី)លទ្ធផលអវិជ្ជមាន ) ហើយក៏បន្តនាំខ្លួនមកផ្នែកជំនាញធ្វើតេស្តស្វែងរកសារធាតុញៀន ក្នុងទឹកនោមឃើញវិជ្ជមាន(+) ៕

អត្ថបទដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.