ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ម៉ាស៊ីនច្រូតស្រូវមួយគ្រឿងបើកប៉ះមីនតោនបណ្តាល

ម៉ាស៊ីនច្រូតស្រូវមួយគ្រឿងបើកប៉ះមីនតោនបណ្តាលអោយផ្ទុះខូចខាតយ៉ាងដំណំ និងមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល

ខេត្តបាត់ដំបងុ៖ មនុស្ស០២នាក់បានរងរបួសធ្ងន់ ស្រាល និងម៉ាស៊ីនច្រូតមួយគ្រឿងរងការខូចខាតយ៉ាងដំណំ ខណៈដែលកំពុងច្រូតស្រូវក្នុងស្រែកិនប៉ះចំលើមីនតោនបណ្តាលអោយផ្ទុះឡើង។

សមត្ថកិច្ចបានអោយដឹងថា
ហេតុការណ៍ផ្ទុះមីនតោនដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ នៅចំណុចជ្នាន់១ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលអោយអ្នកបើកបរឈ្មោះ រឹម គិន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិចង្ហូស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង (របួសធ្ងន់ ) និងអ្នករួមដំណើរ ឈ្មោះ វន វារៈ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ (របួសស្រាល)។

សមត្ថកិច្ចអោយដឹងទៀតថា នៅមុនពេលកើតហេតុម្ចាស់ម៉ាស៊ីនច្រូតខាងលើបានទៅស៊ីឈ្នួលច្រូតស្រែអោយឈ្មោះ ជ បូរណា ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិរាំងក្រោល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ខណៈដែលកំពុងច្រូតនិងបើកយកស្រូវមកច្រកបាវ ក៏ស្រាប់តែកិនប៉ះលើមីនតោន បណ្តាលអោយផ្ទុះប៉ើងឡើងអោយមនុស្ស០២នាក់រងរបួសធ្ងន់ស្រាល ចំណែកម៉ាសុីនច្រូតស្រូវរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះទាំងពីរនាក់ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះព្យាបាលផងដែរ។

kdn

Leave a Reply

Your email address will not be published.