ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

យុវតីម្នាក់ មានវិបត្តិ បានសម្រេចចិត្តទៅលោតទឹកសម្លាប់

យុវតីម្នាក់ មានវិបត្តិ បានសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វារ តែត្រូវបានប្រជាពលរដ្ឋ ឃាត់ទាន់

ភ្នំពេញ៖ មានយុវតីម្នាក់ ដែលមានវិបត្តិផ្លូវចិត្តដោះស្រាយមិនចេញ បានសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ តែត្រូវបានប្រជាពលរដ្ឋជួយទាន់ពេល។ ករណីនេះ បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១:២០នាទី រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្ពានជ្រោយចង្វារ ក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា យុវតីម្នាក់ បានដើរឡើងលើស្ពានបម្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវបាន ប្រជាពលរដ្ឋធ្វើដំណើរនៅលើស្ពាន បានចុះជួយទាញដៃទាន់ពេល ដើម្បីជួយសង្គ្រោះ និងនាំចុះទៅគោលដៅរង្វង់មូលគួចការណុង ដែលជាគោលដៅរបស់សមត្ថកិច្ចប្រចាំជួយអន្តរាគមន៍ និងជួយសួរនាំរកសាច់ញាតិ ដើម្បីបញ្ជូនទៅផ្ទះវិញ។

យោងតាមប្រភពព័ត៌មានពីយុវតីនោះផ្ទាល់ បានឱ្យដឹងថា ខ្លួនមានវិបត្តិក្នុងគ្រួសារ ដោយពិបាកចិត្តគិតអ្វីមិនចេញ ក៏សម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួនតែម្ដងទៅ។ នាងក៏បានឱ្យដឹងដែរថា រស់នៅម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានឱ្យប្រជាពលរដ្ឋដែលជួយទាញដៃយុវតីបម្រុងនឹងលោត ជូនទៅដល់ផ្ទះវិញផងដែរ៕

kdn

Leave a Reply

Your email address will not be published.