សៀមរាប ៖ យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកភាពលើការស្នើសុំពីរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការធិការ (គ.ប.ផ.ក) កម្ទេចចោលវត្ថុតាង ប៊ីចេងសញ្ញារូបវែក(ក្លែងក្លាយ) ចំនួនប្រហែល១៨តោន ដែលក្រុមប្រតិបត្តិបានបង្ក្រាបកាលពីឆ្នាំ២០១៩ កន្លងមក និងយោងតាមសាលក្រមព្រហ្មទណ្ឌលេខ: ១៧២”ឆ” ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ពីបទក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ឬទុកសម្រាប់ធ្វើពាណិជ្ជកម្ម(ប៊ីចេងសញ្ញារូបវែក) ប្រព្រឹត្តទៅនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។
លោក ឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារ័ត្ន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបនៅវេលាម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជេីញចូលរួមពិធីដុតបំផ្លាញចោលប៊ីចេងសញ្ញារូបវែក ក្លែងក្លាយ ចំនួន ១៨តោន នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក)។
លោក ប៉ុក តារា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តសៀមរាប និងមានការអញ្ជេីញចូលរួមពីអាជ្ញាធរខេត្ត ព្រមទាំងមន្រ្តីមន្ទីរពាក់ព័ន្ធមួយចំនួនដែលជាគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) ។
លោក ប៉ុក តារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ថា : បុគ្គលដែលជាម្ចាស់ផលិតផលក្លែងក្លាយត្រូវបានសាលាដំបូងខេត្តសៀមរាបចេញសាលក្រមដាក់ពន្ធនាគារចំនួន ០១ឆ្នាំ ៕