ព័ត៌មានជាតិ

ឱ្យដីគេស្នាក់នៅបណ្តោះអាសន្ន នៅយូរៗទៅ ដេញឱ្យគេចេញ គេថាដីថំណីស្ទឹង

 

ខេត្តប៉ៃលិន:បុរសស្រ្តីចំណាស់ពីរនាក់ប្តីប្រពន្ធបាននាំគ្នាស្រែកយំដោយតូចចិត្តនឹងខ្លួនឯងយ៉ាងខ្លាំង ខណ:ចិត្តល្អ ឃើញគេក្រីក្រខ្វះខាត ខំឱ្យដីគេស្នាក់នៅបណ្តោះអាសន្ន លុះចុងក្រោយ គាត់ ត្រូវការដីវិញ ប្រាប់ឱ្យគេចេញតែមិនព្រមចេញទាល់តែសោះចុងក្រោយដាក់ពាក្យបណ្តឹងទៅដល់ណា ក៏មិនទទួលបានផលដែរ។
ហេតុការណ៍បុរសស្រ្តីវ័យចំណាស់ពីរនាក់ប្តីប្រពន្ធរៀបរាប់ឱ្យភ្នាក់ងារយើងដឹងនេះ កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០៣ ស្ថិតនៅក្នុងភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោក កែវ សុមេទ្ធ អាយុ៦៩ឆ្នាំ និងប្រពន្ធ ឈ្មោះ ទេព សារឹម អាយុ៦១ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា គាត់បានទិញដីពីអ្នកភូមិ ដើម្បីស្នាក់នៅ ដែលមានក្បាលដីប្រវែង១២០ម៉ែត្រ គុណនឹងបណ្តោយ១៥០ម៉ែត្រ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០២ លុះក្រោយមកស្រាប់តែមានបុរសម្នាក់ ឈ្មោះ ម៉ម មោប ហៅឆុំ ប្រពន្ធ ឈ្មោះ អ៊ានលាវមានស្រុកកំណើតរស់នៅក្នុងភូមិទឹកថ្លា ឃុំទឹកថ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានមកសុំសង់រោងកន្ទុយដីជាប់នឹងមាត់ស្ទឹងស្នាក់នៅបណ្តោះអាសន្ន ដោយមានអតីត:មេភូមិ ឈ្មោះ កុងហែជាអ្នកទទួលដឹងឮនិងបានធ្វើកិច្ចសន្យាថា កំឡុងពេលកំពុងស្នាក់នៅ បើម្ចាស់ដី ត្រូវការឈូសឆាយ ដើម្បីបង្កបង្កើនផលឬលក់ដូរឱ្យអ្នកផ្សេងបន្តទៀត អ្នកសុំស្នាក់នៅ ត្រូវប្រគល់ជូនគេវិញតាមតម្រូវការ។
ម្ចាស់ដីបានបន្តទាំងបង្ហូរទឹកភ្នែកឱ្យដឹងទៀតថា ក្រោយមានការស្នាក់នៅ ពី១ឆ្នាំទៅ១ឆ្នាំពួកគាត់តែងតែក្រើនរំលឹកដល់អ្នកសុំស្នាក់នៅឱ្យត្រៀមខ្លួនរុះរើចេញពីកន្ទុយដីរបស់ខ្លួនជារឿយៗដែរ។ ប៉ុន្តែ ពួកគេមិនព្រមរើឥវ៉ាន់ចេញពីរោង ដែលសុំស្នាក់នៅ ទាល់តែសោះ ណាមួយដោយសារតែពួកគេសុំអង្វរស្នាក់នៅបន្ថែមបន្តទៀត រហូតដល់រកថវិកាទិញដីផ្ទាល់ខ្លួនបាន ទើបព្រមចេញ។

ក្រោយមកម្ចាស់ដីក៏រង់ចាំរហូតដល់អស់រយ:ពេលជិត២០ឆ្នាំពេលនោះពួកគាត់បានធ្វើលិខិត១ច្បាប់ជាលើកចុងក្រោយ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជូនដំណឹ ងដល់បុរសស្រ្តីខាងលើតែអ្វីដែលពួកគេឆ្លើយតបមកវិញនោះធ្វើឱ្យម្ចាស់ដីឈឺចុកចាប់យ៉ាងខ្លាំងគឺពួកគេមិនព្រមចេញឡើយដោយតបទៅវិញថាបើចង់ប្តឹងដល់ណាក៏ប្តឹងទៅរូបគេមិនខ្លាចនោះឡើយ ព្រោះដីខាងលើជាដីចំណីស្ទឹង មិនមែនជាដីរបស់អ្នកណាទេ គឺជាដីរបស់រដ្ឋ។
បើតាមការរៀបរាប់ពីលោក ម៉ម មោប ហៅឆុំ បានឱ្យដឹងថា ៖ រូបលោកមកស្នាក់នៅលើដីចំណីស្ទឹងប៉ុណ្ណោះមិនបានមកសុំម្ចាស់ដីខាងលើស្នាក់នៅកន្ទុយដីរបស់គាត់ទេ គឺសុំអតីតមេភូមិ ឈ្មោះអ៊ឹមហែស្នាក់នៅលុះក្រោយមករូបគាត់ក៏យកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅ ព្រោះជាដីចំណីស្ទឹង។


ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក កែវ ឆម ជាសមាជិកភូមិអូរអណ្តូង បានឱ្យដឹងថា ៖ ដីខាងលើនេះ មិនមែនជាកន្ទុយដីរបស់លោក កែវ សុមេទ្ធ ទេ គឺជាដីចំណីស្ទឹង ដូច្នេះអាជ្ញាធរមូលដ្ឋានមិនអាចហាមឃាត់ប្រជាពលរដ្ឋដែលស្នាក់នៅអាស្រ័យលើដីខាងលើនេះបានទេ។ បើតាមលោក អ៊ុន ភឿនមេភូមិអូរអណ្តូងក៏បានអះអាងដែរថាដីខាងលើមិនមែនជាកន្ទុយដីរបស់ម្ចាស់ខាងលើដែរ គឺជាដីកម្មសិទ្ធិរបស់រដ្ឋ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.