ព័ត៌មានសិល្បះ និងកីឡា

សាលាដំណាក់សាមគ្គីនៅតំបន់ប្រាសាទតាមាន់សែនជ័យត្រូវបានសម្ភោធហើយ

 

ឧត្តរមានជ័យ:នៅចុងសប្តាហ៏កន្លងទៅថ្ងៃទី១១និងទី១២ខែមីនាឆ្នាំ២០២៣នេះសាលាដំណាក់សាមគ្គីនៅតំបន់ប្រាសាទតាមាន់ត្រូវបានដាក់សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយពីព្រោះថាទឹកដីតំបន់ប្រាសាទតាមាន់មួយនេះកន្លងមកដែលជាតំបន់ជាប់ព្រំដែនថៃនឹងជាកន្លែងសមរភូមិដ៏ក្ដៅគគុកបច្ចុប្បន្ននេះប្រែក្លាយទៅជាតំបន់ទេសចរណ៏ដែលទាហានឈរជើងនិងជាកន្លែង ទេសចរមួយដ៏គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិមកពីបណ្ដាខេត្តផ្សេងៗតែងតែទៅទស្សនាកម្សាន្តនៅរដូវពេលបុណ្យទានឬក៏ជាថ្ងៃឈប់ពីធ្វើការងារសៅរ៍ថ្ងៃអាទិត្យ ផងដែរ ។សាលាដំណាក់សាមគ្គីនេះគឺមានទីតាំងស្ថិតនៅច្រកផ្លូវឡើងលើភ្នំប្រាសាទតាមាន់សែនជ័យស្ថិតនៅត្រង់ចំណុចភូមិតាមាន់សែនជ័យឃុំគោកមនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យនិងជាប់គ្នារវាងខេត្តបុរីរុាំប្រទេសថៃទៀតផង ។

ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវសាលាដំណាក់សាមគ្គីនេះផងដែរលោកឧត្តមសេនីយ៍ទោប៉ែនវ៉ូយមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១២ខែមីនាឆ្នាំ២០២៣នេះថាការផ្តួចផ្តើមកសាងសាលាដំណាក់តាមាន់សាមគ្គីនេះផងដែរគឺធ្វើឡើងដើម្បីជាទីកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ធទូទៅមកដើរលេងកំសាន្តឡើងភ្នំប្រាសាទតាមាន់ហើយនៅពេលចុះមកវិញមានកន្លែងឈប់សម្រាកបានយ៉ាងល្អប្រសើរផងដែរ។

លោកមេបញ្ជាការបានលើកឡើងបន្តថាម៉្យាងវិញទៀតទីតាំងគំរោងសាងសង់សាលាដំណាក់សាមគ្គីនេះគឺជាកន្លែងយោធាដែលឈរជើងនៅទីនោះតាំងពីមុនមកមានការប៉ះទង្គិចគ្នារវាងទ័ពខ្មែរនិងទ័ពសៀមកាលពីអំឡុងឆ្នាំ២០០៧នឹង២០០៨កន្លងមកចំពោះការសាងសង់ធ្វើទីកន្លែងសាលាដំណាក់សាមគ្គីនេះគឺសាងសង់ឡើងដើម្បីរំលឹកជនដល់អតីតយុទ្ធជនដែលបានពលីជីវិតនៅតំបន់ឈរជើងប្រាសាទមាន់នេះតែម្តង។

លោកមេបញ្ជាការបន្តថា ចំពោះការសាងសង់គម្រោងធ្វើសាលាដំណាក់សាមគ្គីនេះដែរ ក៏មានការចូលរួមផ្តួចផ្តើមពី វិទ្យុABCអេប៊ីស៊ីនិងសប្បុរសជនជាច្រើននាក់ទូទាំប្រទេសចូលរួមសាងសង់ដែលចំណាយទឹកប្រាក់ប្រមាណជាពីរម៉ឺនដុល្លារអាមេរិក ។ហើយការសាងសង់នេះទៀតសោតគឺជាការពិនិត្យមើលផ្ទាល់គ្រប់គ្រងនៃការកសាងដោយលោកឧត្តមសេនីយ៏ត្រីនាក់វង្សមេបញ្ជាការរងនិងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៤២ចុះចាត់ចែងជាប្រចាំទើបទីកន្លែងសាលាដំណាក់សាមគ្គីមួយនេះរួចរាល់មួយរយភាគរយនិងមានទីធ្លាល្អស្អាតគួរឲ្យទាក់ទាញដល់បងប្អូនប្រជាពលរដ្ធគ្រប់មជ្ឈដ្ធាន។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់សាលាដំណាក់សាមគ្គីនេះដែរបានសាងសង់រួចរាល់មួយរយភាគរយនៅរយ:ពេលប្រមាណជាជិត៥ខែទើបរួចរាល់ជាស្ថាពរ ហើយក្នុងនោះក៏មានបន្ទប់ទឹកស្អាត មានផាសុខភាពសុវត្ថិភាពពីព្រោះទីតាំងកន្លែងសាលាដំណាក់សាមគ្គីនេះមានទាហានឈរជើងការពារសន្តិសុខជាប់ជាប្រចាំថ្ងៃហើយនិងជាទីកន្លែងសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋឈប់សម្រាកបត់ដៃបត់ជើងនៅពេលដែលមកលេងកម្សាន្តនៅលើប្រាសាទតាមាន់សែនជ័យនឹងថតរូបសែលហ្វីតាមសប្បាយផងដែរ។ (ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.