ឧត្តរមានជ័យ:ក្រុមអ្នកលេងពូថៅដៃចំនួន៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តអនុវត្តតាមនីតិវិធីករណីជួញដូររក្សាទុកប្រើប្រាស់នូវសារធាតុញៀន។នេះបើយោងតាមរបាយការណ៏ពីកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យនៅ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។
ក្របាយការណ៍ដដែលបន្តថា ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះដែរដោយអនុវត្តទៅតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដែលជានិច្ចកាល លោកបានក្រើនរំលឹកទៅ មូលដ្ធានកងរាជអាវុធហត្ថ ក្រុងស្រុកទាំង៥បន្តខិតខំប្រឹងប្រែងពង្រឹងលើតួនាទីភារ:កិច្ច ទប់ស្តាប់បង្ការបង្ក្រាប រាល់ការប្រើប្រាស់ចែកចាយរាល់បទល្មើសគ្រឿងញៀនឲ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹមដោយ គ្មានការលើកលែងឡើយ។
គួររំលឹកថា កាលពីថ្មីៗកន្លងទៅនេះលោកវរសេនីយ៍ត្រី កេីត ខេមរៈ មេបញ្ជាការមូលដ្ឋានស្រុកត្រពាំងប្រាសាទ ចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ស្ថិតនៅត្រង់ចំណុចភូមិត្រាំប៉ោងខាងជើង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ៣នាក់
១/ឈ្មោះ ជុក លីសា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។
២/ឈ្មោះ ផន ផល្លា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣/ឈ្មោះ សុខ ចាន់សី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទាំង ០៣នាក់ រស់នៅភូមិ ឃុំខាងលើ។
នៅចំពោះវត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន៖ ១/ម្សៅក្រាមសថ្លា ម៉ាទឹកកក ១កញ្ចប់ធំ ទម្ងន់ ១,០៤ក្រាម ២/ម៉ូតូ ២គ្រឿង ៣/ទូរសព្ទ័ដៃ ២គ្រឿង ៤/ពូថៅដៃ ២ កាំបិតវែង ១ និងសម្ភារៈប្រើប្រាស់នូវសារធាតុញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ខាងលើត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យដើម្បីចាត់ការបន្តទៅតាមនីតិវិធី។( Bun Chhy )