ឧត្តរមានជ័យ: តាងនាមនឹងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានអនុញ្ញាតិឲ្យលោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការនគរបាលខេត្ត អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ ប្រកាស ផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកនាយប៉ុស្តិ៏ ប្រគល់ម៉ូតូចំនួន១៣គ្រឿង ទៅតាមប៉ុស្តិ៏ ដើម្បីបម្រើផលប្រយោជន៏សាធារណ:នៅក្នុងអង្គភាពក៏ដូចជា បម្រើផលប្រយោជន៏ជូនបងប្អូនប្រជាពលរដ្ធនៅតាមមូលដ្ធានសហគមន៏។
ពិធីជួបសំណេះសំណាលសួរទុក្ខទុកកងកម្លាំងនគរបាលជាតិនេះ ប្រព្រឹត្តធ្វើឡើងនៅក្នុងបរិវេណទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្នងការរង លោកនាយការិយាល័យបុគ្គលិក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៧០២ ៩០៥ លោកមេបញ្ជាការរង លោកនាយ នាយរងផ្នែក លោកនាយប៉ុស្តិ៏ និងមន្ត្រីនគរបាលជាច្រើនរូបទៀត។
លោក វរសេនីយ៏ឯកសឿមផ្នើក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២បានឡើងអានរបាយការណ៍ និង បានលើកឡើងថា ស្ថិតក្នុងភូមិសាស្ត្រដែលលោកកាន់កាប់ ជានិច្ច ជាកាលតែងតែយកចិត្តទុកដាក់លើការ កសាងបន្ថែមនូវហេដ្ធារចនាក្នុងទីបញ្ជាការ ជាពិសេសពង្រឹងលើកិច្ចការងារស្នូលទៅដល់កងកម្លាំងនគរបាលតាមបណ្ដាប៉ុស្តិ៍ អនុវត្តលើតួនាទីប្រចាំថ្ងៃដោយកាន់លើគោលជំហរទទួលខុសត្រូវខ្ពស់ជាប់ជាប្រចាំតែម្តង។
មានប្រសាសន៍ក្នុងការសំណេះសំណាលសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ នៅព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤នេះដែរលោកឧត្តមសេនីយ៍ទោ ខូវលី បានផ្តល់ជាកិត្តិយសប្រគល់សេចក្តីសម្រេច ប្រកាសផ្ទេរភារ:កិច្ចនិងតែងតាំងមុខតំណែង ជូនដើ់លោកមេប៉ុស្តិ៍ពីរ ហើយក្នុងនោះលោកឧត្តមសេនីយ៏ទោស្នងការខេត្តបានក្រើនរំលឹកទៅដល់លោកមេប៉ុស្តិ៍ទើបទទួលតំណែងថ្មី ត្រូវខិតខំប្រឹងបន្ត លើតួនាទីភារ:កិច្ច ទទួលខុសខ្ពស់លើកិច្ចការងារចំពោះមុខដោយឈរលើឆន្ទៈដឹកនាំកងកម្លាំងក្រោមឱវាទប្រកបដោយភាពជឿជាក់និងជាពិសេសត្រូវចេះទំនាក់ទំនងល្អរវាងអាជ្ញាធរមូលដ្ធាន សហការរួមគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធនឹង ពង្រឹងលើកិច្ចការងារប្រចាំថ្ងៃឲ្យបានល្អ ហើយកាន់ជំហរស្មារតីមុះមុតឲ្យខ្លាំងក្លាបំផុត។
សូមជម្រាបផងដែរថា នៅក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខកងកម្លាំងនគរបាលជាតិ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២កាលពីព្រឹកមិញនេះ លោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការខេត្ត នេះបាន ប្រគល់ម៉ូតូម៉ាកវ៉េវចំនួន១៣គ្រឿង និងប្រគល់កូនសោរដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៏ ស ថេត អគ្គស្នងការនគរបាលជាតិទៅដល់នគរបាលប៉ុស្តិ៍១១គ្រឿង ថវិការ១១លានរៀល ក្នុង១ប៉ុស្តិ៏ទទួលបាន១លានរៀល ដោយឡែកម៉ូតូ២គ្រឿងទៀតប្រគល់ជូនវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ៧០២/១គ្រឿងថវិការ៤លានរៀល និង៩០៥១គ្រឿងថវិការ៤លានរៀល(សរុប១៩លានរៀល)ហើយក្នុងនោះក៏មានគ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ មី ទឹកស៊ីអ៊ីវ ប៊ីចេង ត្រីខ និងសម្ភារៈមួយចំនួនផ្សេងទៀតផងដែរ។ ( ដោយឈឿន ប៊ុនឈី )