ព័ត៌មានសន្តិសុខសង្គម

#ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង

#ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម
ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន
នគរបាលខេត្តបាត់ដំបង
——————————
✍️នៅថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១ វេលាម៉ោង១៦:០០
នាទី នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយមានការចង្អុលបង្ហាញពី
លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ព្រមទាំងណែនាំពីលោកវរសេនីយ៍ទោ ហៀង
ប៊ុនថា អធិការរងទទួលផែនការងារនគរបាលយុត្តិធម៍
,លោកអនុសេនីយ៍ឯក ចេង សាវុត្ថា នាយផ្នែកយុត្តិធម៍ បានដឹកនាំកម្លាំង សហការជាមួយកម្លាំងប៉ុស្តិ៍ជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស (គាស់ដំបូលជង្រុកស្រូវ ) មួយកើតឡើង បង្កដោយជនសង្ស័យចំនួន០២នាក់ និងឃាត់ខ្លួនបានចំនួន០១នាក់ ឈ្មោះ សូ សំណាង ភេទប្រុសអាយុ៣៥ ឆ្នាំរស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល និងបក្សពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណគេចខ្លួន បានយកពូថៅធ្វើសកម្មភាពគាស់ស័ង្កសីដំបូលជង្រុកស្រូវលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះឈ្មោះ អ៉ិន ផាន់ណា ភេទស្រីអាយុ៥១ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ។
🔗ដកហូតសម្ភារះតាងរួមមានៈ
-ម៉ាស៊ីនបូមទឹកចំនួន០១គ្រឿង
-កង់ឈើរទេះគោចំនួន០២
-រទេះអូសចំនួន០១
-ពូថៅផ្លែដែកដងឈើចំនួន០១ ។
⌚️បច្ចុប្បន្នជនសង្ស័យ ជំនាញស្រុកឃាត់ខ្លួនបណ្តោះ
អាសន្ននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីចាត់ការតាមនីតិវិធី ។

អត្ថបទដោយលោក សេង វិត

kdn

Leave a Reply

Your email address will not be published.