ភ្នំពេញ៖ប្រភេទម៉ូតូខ្នាតយក្សធុនធំជាច្រើនប្រភេទដែលមានតម្លៃខ្ពស់ខ្ទង់ម៉ឺនដុល្លារក្នុង០១គ្រឿង របស់ក្រុមអ្នកស្រលាញ់ម៉ូតូធុនធំ ក្នុងនោះបានឃើញមាន ,តារា Tik tokល្បីៗ តារាចម្រៀង ផងដែរ ទិញប្រើប្រាស់ ត្រូវបាន នាយកដ្ឋានគយ និងរដ្ឋាកររាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះបង្ក្រាបនៅចំណុច ការ៉ាស់សាំងកាល់តិច តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ក្រុមអ្នកលេងម៉ូតូធុនធំទាំងនេះ ពួកគេបានមកប្រមូលផ្តុំពពាក់ពពូនគ្នាបំណងធ្វើដំណើរជាក្រុម ឆ្ពោះទៅកាន់ខេត្តសៀមរាប ក៏ត្រូវបានមន្រ្តីគយនិងរដ្ឋាករកម្ពុជាឃាត់តែម្តង រកឃើញម៉ូតូជិត១០០គ្រឿងឯណោះ ដែលខ្លះមានស្លាកលេខ តែស្លាកលេខក្លែងក្លាយ ខ្លះទៀតយកស្លាកលេខម៉ូតូផ្សេង យកមកពាក់ ហើយឆែកក្នុងប្រព័ន្ធអ៊ីខាស់ស្ទឹម របស់គយ ក៏ដូចជាApp របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលឲ្យមកខាងកម្លាំងរបស់មន្រ្តីគយ ឃើញខ្លះមានពន្ធ ខ្លះអត់ពន្ធនិងម៉ូតូធំខ្លះអត់ទិន្ន័យក្នុងប្រព័ន្ធអេឡិច
ត្រនិចគយតែម្តងដែលមានន័យថា ជាម៉ូតូគេចពន្ធឬអត់ពន្ធ ហើយម៉ូតូខ្លះទៀត មានស្លាកលេខ តែបង់ពន្ធខុសឆ្នាំ ។
ប្រភពដដែលបន្តថា ឧទាហរណ៍ដូចជាម៉ូតូខ្លះបង់ឆ្នាំ២០០៥ តែម៉ូតូរបស់គាត់គឺឆ្នាំ២០១៥ ខុស១០ឆ្នាំ ២០ឆ្នាំ ខ្លះគឺអត់ពន្ធ គេចពន្ធតែម្តងខណៈម្ចាស់ម៉ូតូធំខ្លះ សារភាពដោយត្រង់ថា អត់មានពន្ធ ត្រូវបានមន្ត្រីជំនាញ ស្ទូចយកទៅរក្សាទុកនៅ អគ្គនាយកដ្ឋានគយ ដើម្បីហៅម្ចាស់ម៉ូតូទាំងនេះ មកធ្វើកំណត់ហេតុល្មើសច្បាប់គយ និងតម្រូវឲ្យបង់
ពន្ធអារកតាមច្បាប់កំណត់ជាធរមាន ស្របពេលដែលម៉ូតូមានពន្ធត្រឹមត្រូវ គឺមន្ត្រីជំនាញ អនុញ្ញាតឲ្យទៅអស់ហើយ៕
ហេតុការណ៍នេះបានកើតឡើងនៅព្រឹក ថ្ងៃសៅរ៍ ១៣ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ ខណ:មន្រ្តីគយ និងរដ្ឋាករ បានឆ្មក់បង្ក្រាបក្រុមអ្នកជិះម៉ូតូធំ ដោយរកឃើញម៉ូតូអត់ពន្ធ និងម៉ូតូមានឯកសារមិនប្រក្រតីជាច្រើនគ្រឿង ។
សូមបញ្ជាក់លទ្ធផល៖ កម្មវិធីនៅខេត្តសៀមរាបត្រូវបានខកខាន។
ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន