ព័ត៌មានជាតិ

វគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្ដីពីការបោះឆ្នោត ​

 

បន្ទាយ​មាន​ជ័យ : សហការជាមួយគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត បានរៀបចំ វគ្គអប់រំផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្ដីពី«សារៈ​សំខាន់នៃការបោះ​ឆ្នោតនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន​»ក្រោមអធិបតីភាព ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេ ខាធិការ​រង​នៃគណៈកម្មា​ធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)​អមដំណើរដោយ ឯកឧត្តម ស៊ុំ ប៊ុន​ហុង អគ្គនាយកនៃអគ្គនាយ​ដ្ឋាន អប់រំ ព័ត៌មាន និង​ទំនាក់​ទំនង សាធារ​ណៈ និង​មានការចូលរួម ឯកឧត្តម សេក​សុខុម ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជាប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត លោក ឈូ ប៊ុន​រឿង ប្រធាន​មន្ទីរ​អប់រំយុវជន និងកីឡាខេត្ត លោក យ៉ង់ សក្តិ ប្រធាន​លេខា​ធិការ​ដ្ឋាន​រៀបចំការបោះឆ្នោតខេត្ត ។

 

អញ្ជើញជាអធិបតីឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការ​រង​នៃគណៈកម្មា​ធិការ​ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)​បានមានប្រសាសន៍ថា វគ្គអប់រំផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងស្ដីពី«សារៈ​សំខាន់នៃការបោះ​ឆ្នោតនៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន​»បានជម្រុញឱ្យប្រជាពលរដ្ឋមានការយល់ដឹងកាន់តែទូលំទូលាយនៃការបោះ​ឆ្នោតនិងមានការសួរជាសំនួរនិងចម្លើយបកស្រាយដោវាគ្មិនផងដែរ។

ក្នុងឱកាស​នោះក៏មានការ​ចូលរួម​ពីសំណាក់​ លោក​នាយក នាយករង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងនិស្សិត មាន៖សាកវិទ្យាល័យ​ជាតិ​មានជ័យ,សាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា វិទ្យាល័យសម្ដេចឪ, វិទ្យាល័យ​សិរីសោភ័ណ,​វិទ្យាល័យ​អូរអំបិល​,​វិទ្យាល័យ ហ៊ុន សែន​ខ្លាកូន និង​សមាជិក សមាជិកា លេខា​ធិការ​ដ្ឋាន​រៀបចំការបោះ​ឆ្នោតខេត្ត បរុស ៣១២នាក់។​

 

ពិធីនេះធ្វើឡើងនៅសាលប្រជុំ​មន្ទីរ​អប់រំយុវជន និង​កីឡា​ ខេត្តបន្ទាយមាន​ជ័យ ស្ថិតនៅក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕នាព្រឹក ថ្ងៃសៅរ៍ ១៣ កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​ ៨ ខែតុលា ឆ្នាំ២០២២ ។

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.