បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាប់ផ្តេីមចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ប្រភេទវ៉ាក់សាំង Astra Zeneca ចំនួន១៣៦០០ដូស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាក់ជូនដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទូទាំងខេត្តបន្ទាយមានជ័យ ដែលចាប់ដំណេីរចាក់នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមានការចូលរួមពីប្រធានមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រេីនរូប ពិធីបេីកការវ៉ាក់សាំងនេះធ្វឡេីងនៅសាលាខេត្តបន្ទាយមានជ័យ។
- អត្ថបទដោយ ហុីង ចាន់ថន