រដ្ឋបាលខេត្តប៉ៃលិនសម្រេចបិទទីតាំងផ្សារទាំងមូលចំនួន២នៅក្នុងខេត្តប៉ៃលិនដោយមិនកំណត់ថ្ងៃ
(ប៉ៃលិន)នៅរសៀលថ្ងៃទី៧ខែសីហា ចុងសប្តាហ៍នេះអាជ្ញាធរខេត្តនិងក្រុងប៉ៃលិនរួមជាមួយកម្លាំងសមត្ថកិច្ច ដឹកនាំដោយឯកឧត្តមចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ចុះបិទទីតាំងផ្សារដ៍ធំជាងគេនៅក្នុងខេត្តប៉ៃលិនចំនួន០២ទីតាំងដោយសារអនុវត្តន៍សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការការពារមេរោគបំលែងថ្មីដែលតា(Delta)កុំឲ្យរីករាលដាលចូលក្នុងសហគមន៍ពិសេសខេត្តប៉ៃលិន ។
យោងទៅលើសេចក្តីសម្រេច របស់រដ្ឋបាលខេត្តប៉ៃលិនលេខ ០៩៣/២១និង លេខ០៩៤/២១ សសរ ស្តីពីការបិទជាបណ្ដោះអាសន្ននៅទីតាំងផ្សារចំនួន ០២គឺទី១.ផ្សារសាមគ្គីហៅផ្សារ(ប៉ាហ៊ី) និងទី០២ផ្សារថ្មីប៉ាហ៊ីជើង ហៅផ្សារ(ជាងអូន)ផ្សារទាំងពីរនេះស្ថិតនៅសង្កាត់ប៉ៃលិនក្រុងនិងខេត្តប៉ៃលិន។
នៅក្នុងសេចក្តីសម្រេចនេះ ប្រការ១សម្រេចបិទផ្សារទាំង០២ទីតាំង ចាប់តាំងពីថ្ងៃទី៦ខែសីហាឆ្នាំ២០២១រហូតមានការសម្រេចជាថ្មី។
ប្រការ២.អំឡុងពេលបិទជាបណ្ដោះអាសន្ននេះរដ្ឋបាលក្រុងប៉ៃលិនត្រូវ
– ហ៊ុព័ទ្ធទីតងផ្សារទងស្រុង
– ផ្អាកការចេញ-ចូលក្នុងបរិវេណផ្សារ ដើម្បីរៀបចំសណ្ដាប់ធ្នាប់អនាម័យ
– សហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តដើម្បីធ្វើការបាញ់ថ្នាំសម្លាប់មេរោគ
– សហការជាមួយគណៈកម្មការផ្សារទាំងពីរទីតាំងសំអាតអនាម័យនិងរៀបចំអោយមានរបៀបរៀបរយ
– រៀបចំឱ្យមានកន្លែងលក់ដូរសម្រាប់ឲ្យអាជីវករលក់បន្លែត្រីសាច់ ដោយរក្សាគម្លាតដាក់ខ្សែខណ្ឌចែករវាងអ្នកលក់និងអ្នកទិញ រហូតដល់មានការបើកដំណើរការផ្សារទាំងពីរឡើងវិញ៕នាក់ ង៉យ