ព័ត៌មានសន្តិសុខសង្គម

គ្រាន់តែគំនុំតិចតួចសោះ យកពូថៅកាប់សម្លាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ

 

បាត់ដំបង:ស្រុកកំរៀង÷សមត្ថកិច្ចក្នុងមូលដ្ឋានបានឱ្យដឹងថា នៅថ្ងៃទី ២៤ ខែកុម្ភះ ឆ្នាំ ២០២៤ នៅចំណុចវត្តកំប្រ៉ង់ក្នុងក្រុមទី៥ ភូមិកំប្រ៉ង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីឃាតកម្ម (ប្រើប្រាស់ពូថៅ) កើតឡើងចំនួន ០១ លើក បង្ករដោយជនសង្ស័យឈ្មោះ នៅ វុទ្ធី ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពយកពូថៅវាយទៅលើជនរងគ្រោះឈ្មោះ សាយ ស៊ីធន ភេទស្រី អាយុ ៤១ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ចំនួន ៣ ពូថៅ ត្រង់ក្បាលបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចដដែលបានបន្តទៀតថា ក្រោយពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពរួចហើយជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
មូលហេតុ : មានគុំនុំជាមួយជនរងគ្រោះ
បច្ចុប្បន្ន : ជនសង្ស័យផ្នែកជំនាញរបស់មន្រ្តីនគរបាលស្រុកកំរៀងកំពុងកសាងសុំណុំរឿងតាមនិតិវិធី ។(ដោយថេង ដារ៉ា)

kdn

Leave a Reply

Your email address will not be published.