ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរមូលដ្ឋានក្រុងសំរោងបង្ក្រាបទីតាំងល្បែងស៊ីសងនិងឃាត់ខ្លួនមនុស្សប្រុស/ស្រី០៦នាក់

 

ឧត្តរមានជ័យ:នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ យោងតាមប្រសាសន៍ដឹកនាំរបស់លោក ផុន ចាន់និល អភិបាល នៃគណៈអភិបាលក្រុងសំរោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានចាត់ខ្ញុំបាទ ប៊ុត វ៉ាន់ដេត អភិបាលក្រុងសំរោងស្តីទី មានការចូលរួមពីលោក ចាវ សំណាង ប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង សហការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដែលមានការចូលរួមពីកម្លាំងផែនការងារនគរបាលយុត្តិធម៌ ចំនួន ០២នាក់ កម្លាំងកងរាជអាវុធហត្ថក្រុង ១នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូស្មាច់ចំនួន ០៤នាក់ អាជ្ញាធរសង្កាត់-មេភូមិ-ប្រជាការពារ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅក្នុងភូមិសាស្ត្រសង្កាត់អូរស្មាច់ចំនួន ០៦ទីតាំង ដោយបានឃាត់ម្ចាស់ទីតាំងចំនួន ០៦នាក់ និងដករហូតវត្ថុតាងរួមមាន៖ បៀនីឡុង ចំនួន ០៨ហ៊ូ គ្រាប់ខ្លាឃ្លោក ចំនួន ០២ឈុត ប្រដាប់ឡុកខ្លាឃ្លោក ០១ឈុត នាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ។

ចំពោះម្ចាស់ទីតាំងល្បែងខុសច្បាប់ទាំង ០៦នាក់ មានឈ្មោះដូចខាងក្រោម៖
-ទីតាំងទី១ ឈ្មោះ រី រស្មី ភេទស្រី អាយុ ៣៩ឆ្នាំ ស្ថិតនៅផ្លូវលេខ៩ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង (បើកលេងល្បែងជល់មាន់អនឡាញ) តែពេលសមត្ថកិច្ចយើងទៅដល់កុំឃើញមានវត្ថុតាង និងការលេងភ្នាល់ទេ។

-ទីតាំងទី២ ឈ្មោះ ណយ ថងចាន់ ភេទស្រី អាយុ ៣១ឆ្នាំ ស្ថិតនៅផ្លូវលេខ១២ ភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង (ល្បែងបៀ)។

-ទីតាំងទី៣ ឈ្មោះ កូប ដៀប ភេទស្រី អាយុ ៥០ឆ្នាំ ស្ថិតនៅផ្លូវលេខ១៦ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង (ល្បែងបៀ)។

-ទីតាំងទី៤ ឈ្មោះ មាន ចាន់ធី ភេទស្រី អាយុ ៤៩ឆ្នាំ ស្ថិតនៅផ្លូវលេខ៨ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង (ល្បែងបៀ-ខ្លាឃ្លោក)។

-ទីតាំងទី៥ ឈ្មោះ វ័ន្ត សុខា ភេទស្រី អាយុ ៦៤ឆ្នាំ ស្ថិតនៅផ្លូវលេខ៥ ភូមិគិរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង (ល្បែងបៀ)។

-ទីតាំងទី៦ ឈ្មោះ កែង នាង ភេទស្រី អាយុ ៤៥ឆ្នាំ ស្ថិតនៅក្រោយផ្សារស្បូវ ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង (ល្បែងបៀ)។

ក្រោយពេលសាកសួរ កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ បានធ្វើការណែនាំពន្យល់ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងបានធ្វើកិច្ចសន្យាអប់រំកែប្រែខ្លួន ឈប់ផ្ដល់ទីតាំងលេងល្បែងភ្នាល់គ្រប់ប្រភេទ ម្ចាស់ទីតាំងទាំង ០៦នាក់ខាងលើ ព្រមទាំងបានឱ្យវិលត្រឡប់ទៅមូលដ្ឋានវិញ៕(ដោយឈឿន ប៊ុនឈី)

kdn

Leave a Reply

Your email address will not be published.