ព័ត៌មានសន្តិសុខសង្គម

បើកបរធ្វេសប្រហែសបង្កឲ្យគ្រោះថ្នាក់រវាងរថយន្តនិងម៉ូតូបណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ពីរនាក់

 

បាត់ដំបង៖ (ព័ត៌មានបឋម) មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្តនិងម៉ូតូនៅសួនច្បារចំណុចរង្វង់មូល វិមានឯករាជ្យ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ ស្វាយប៉ោខេត្តបាត់ដំបង កាលពីវេលាម៉ោង ២៤និង៣០នាទី ឈានចូលថ្ងៃទី១៩ ខែ មិថុនា ឆ្នាំ ២០២៤ បណ្តាលអោយអ្នកបើកបរម៉ូតូ ០២នាក់រងរបួសធ្ងន់។

ហេតុការណ៍ដែលបានកើតឡើងនេះតាមការឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានគឺជាការបើកបរក្នុងល្បឿនលឿននិងការធ្វសប្រហែសទាំងអស់គ្នារវាងអ្នកបើកម៉ូតូនិងរថយន្តដោយមិនបានមើលផ្លាកសញ្ញាឲ្យបានច្បាស់លាស់ជាហេតុបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍បែបនេះតែម្ដង។បច្ចុប្បន្នទាំងរថយន្តនិងម៉ូតូត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

kdn

Leave a Reply

Your email address will not be published.