ឧត្តរមានជ័យ:សេចក្តីរាយការណ៍ជាបឋមពីសមត្ថកិច្ចមាត់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានបញ្ជាក់ថា សត្វជ្រូករស់ជាច្រើនក្បាលត្រូវបានក្រុមឈ្មួញចាប់ផ្តើមសម្រុកដឹកជញ្ជូន២ឡានធំៗនាំចូលពីប្រទេសថៃឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ស្ថិតនៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤នេះ។
ប្រភពបានបន្តថា ការនាំចូលសត្វជ្រូករស់នេះមកក្នុងប្រទេសបានធ្វើឲ្យប្រជាពលរដ្ធមានការព្រួយបារម្មណ៍យ៉ាងខ្លាំងខណ:នៅពេលទីផ្សារជ្រូកនៅក្នុងស្រុកកំពុងធ្លាក់ថ្លៃរចុះថោកនាពេលបច្ចុប្បន្ន ។
ដោយឡែកមន្ត្រីជំនាញបានអះអាងថា ការនាំចូលជ្រូករស់ពីប្រទេសថៃចូលមកក្នុងប្រទេសកម្ពុជានេះគ្រាន់តែជាការឆ្លងកាត់ដើម្បីដឹកទៅប្រទេសវៀតណាមនោះទេគឺខាងក្រុមហ៊ុនគេមានច្បាប់ត្រឹមត្រូវហើយក៏ពុំមានការប៉ះពាល់ដល់ការចិញ្ចឹមជ្រូកនៅក្នុងស្រុកដែរ។
លោកឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ថា ជ្រូកឆ្លងកាត់ចេញពីប្រទេសថៃ តាមច្រកអូរស្មាច់ដឹកទៅកាន់ប្រទេសវៀតណាមគឺគេមានច្បាប់មានឯកសារត្រឹមត្រូវ ហើយការដឹកជញ្ជូនវិញ ឆ្លងកាត់ទៅវៀតណាម ទៅប្រទេសទីបី ពុំមែនផ្គត់ផ្គង់នៅក្នុងស្រុកទេ ចំពោះច្បាប់អនុញាតិឲ្យក្រុមហ៊ុនដឹកចេញមានជ្រូកចំនួន(៣០០០០ បីមុឺនក្បាល)ហើយគេដឹកចូលមកតាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យច្រកម៉ាឡៃខេត្តបន្ទាយមានជ័យ ច្រកភ្នំដី ខេត្តបាត់ដំបង ។
ជុំវិញការនាំចូលជ្រូករស់ពីថៃឆ្លងកាត់ទៅប្រទេសវៀតណាមតាមច្រកអូរស្មាច់លោកសូត្រសុីសុឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៩
ខែមិថុនាឆ្នាំ២០២៤នេះថា ក្រុមហ៊ុនគេបានគោលការពីក្រសួងកសិកម្មនិងការនាំជ្រូករស់ឆ្លងកាត់នាំយកទៅ ផ្គត់ផ្គង់ក្នុងប្រទេសវៀតណាមដោយពុំមានការកំណត់នោះឡើយ តម្រូវការប្រទេសវៀតណាមត្រូវការជ្រូកប៉ុន្មានក្បាល ក្រុមហ៊ុនគេមានសិទ្ធនាំចូលឲ្យប៉ុណ្ណឹង ហើយការនាំចូលជ្រូកឆ្លងកាត់ទៅប្រទេសវៀតណាម ពុំមានផលប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកនោះទេ ហើយជាក់ស្តែងប្រទេសខ្មែរយើងគ្រាន់តែជាកន្លែងឆ្លងកាត់នោះទេ ។ហើយមួយវិញទៀតការនាំចូលជ្រូករស់ពីថៃជំនាញគេទទួលស្គាល់ត្រួតពិនិត្យយ៉ាងត្រឹមត្រូវទើបអនុញាតិឲ្យនាំចូលពីប្រទេសថៃគឺភាគីហ៊ុនថៃចេញលិខិតបញ្ជាក់សុខភាពថាត្រឹមរួចរាល់ហើយដែរ។
ទាក់ទងនឹងបញ្ហានេះដែរអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺគឺម្ចាស់ក្រុមហ៊ុននាំជ្រូកចូលប្រទេសកម្ពុជាឆ្លងកាត់ទៅប្រទេសវៀតណាមនោះបានទេ។គ្រាន់តែទទួលបានព័ត៌មានពីមន្ត្រីជំនាញតែប៉ុណ្ណោះ។
សូមជម្រាបផងដែរថា ចំពោះការដឹកជញ្ជូនជ្រូករស់ចេញពីប្រទេសថៃឆ្លងកាត់មកតាមច្រកអន្តរជាតិអូរស្មាច់ដែលមានបុគ្គលម្នាក់ជាមេកាដ៏ល្បីម្នាក់ឈ្មោះ ប៉ក់ ជាយោធា នេះដែរ គឺខាងក្រុមហ៊ុនដឹកយកមកសាងដាក់ឡានខ្មែរស្ថិតនៅក្នុងបរិវេណស្តង់ដំឡូងមីមួយកន្លែងចំណុចភូមិអូរខ្ចៅ ក្នុងសង្កាត់កូលក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចម្ងាយពីរង្វង់មូលផ្អុង ៣គីឡូរម៉ែត្រ ទើបបន្តដឹកទៅកាន់ប្រទេសវៀតណាមតែម្តង។ (ដោយឈឿន ប៊ុនឈី )