ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរស្រុកបើកកិច្ចប្រជុំពង្រឹងការទប់ស្កាត់កូវីដ១៩ក្នុងមូលដ្ឋាន


តាកែវៈ លោកកេតម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានឲ្យដឹងថា អាជ្ញាធរស្រុកនិងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅព្រឹកថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដើម្បី ពង្រឹង វិធានការណ៏ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងមូលដ្ឋានស្រុកសំរោង ស្របតាមអនុសាសន៍ណែ នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា កិច្ចប្រជុំនេះគឺផ្តោតលើការងារជម្រុញការអនុវត្តវិធានការណ៏ណែនាំតាមអនុសាសន៏និងក្រសួងសុខាភិបាលក្នុងការរួមគ្នាទប់ស្កាត់ដើម្បីកុំឲ្យកើតមានជម្ងឺឆ្លងកូវីដ១៩ក្នុងមូលដ្ឋាននិងសហគមន៏។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក លោកអធិការស្រុក លោកមេបញ្ជាការកង រាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេឃុំ លោកលោកស្រីស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង ១១។(M28)

kdn

Leave a Reply

Your email address will not be published.