ព័ត៌មានសន្តិសុខសង្គម

តុលាការសម្រេចចោទប្រកាន់ និងឃុំខ្លួនសន្តិសុខសុខាភ្នំពេញ


ភ្នំពេញៈ តុលាការបានសម្រេចចោទប្រកាន់ និងឃុំខ្លួនសន្តិ សុខសណ្ឋាគារសុខាភ្នំពេញ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធការជម្លៀសជនជាតិចិនចេញពីកន្លែងធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ សន្តិសុខដែលតុលាការសម្រេចឃុំខ្លួនឈ្មោះ រ៉ែន សុធារ៉ា អាយុ៣៨ ឆ្នាំ មុខរបរ សន្តិសុខសណ្ឋាគារសុខាភ្នំពេញ។
តាមប្រភពអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ បានបញ្ជូនខ្លួនសន្តិសុខរូបនេះ ទៅសា លាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ដើម្បីឲ្យតុលាការបន្តនីតិវិធី។
ការជម្លៀសក្រុមជនជាតិចិនគេចចេញពីកន្លែងធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា ភ្នំពេញ គឺជាដើមចមនាំឲ្យមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកគុជ គឹមឡុង បានឲ្យដឹងថា សំណុំរឿងនេះ ត្រូវបានលោក
សិដ្ឋ វណ្ណៈ ព្រះ រាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់តាមមាត្រា ៤២ នៃច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ដោយបានបញ្ជូនទៅចៅក្រមស៊ើបសួរបានសាកសួរតាមនីតិវិធី និងបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអានស្ននៅថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២១នេះ។
សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនខ្លួនសន្តិ សុខសណ្ឋាគារសុខា ភ្នំពេញ ទៅកាន់អគ្គស្នងការដ្ឋាននគរ បាលជាតិនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីសន្តិសុខរូបនេះ បានធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែក្រោម រយៈពេល ១៤ថ្ងៃ ដោយលទ្ធផលអវិជ្ជមានកូវីដ១៩៕

kdn

Leave a Reply

Your email address will not be published.