ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីលួច កាច់សោរម៉ូតូ


ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាក្រុងសៀមរាប បានឃាត់ខ្លួនបុរសម្នាក់ ពីបទ លួចមានស្ថានទម្ងន់ទោស «កាច់សោរកម៉ូតូ»។
ហេតុការណ៍ បង្ក្រាប ធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។


ជនសង្ស័យ ឈ្មោះ មុត សុភា ហៅ ចាន់ នី ភេទប្រុស អយុ៤១ឆ្នាំ ទីលំនៅសង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ូលិសខេត្តសៀមរាប បានដឹងថា ខណ:កម្លាំងនគរបាល កំពុងចុះល្បាត ក៏បានប្រទះឃើញ មុខសញ្ញាចាស់ «កាច់សោរ.ក» ម៉ូតូ ចំនួនពីរនាក់ ដែលធ្លាប់បានប្រព្រឹត្ត កន្លងមក នឹងបម្រុងធ្វើសកម្មភាពទៀត ប៉ុន្តែត្រូវបានបង្ក្រាបបានភ្លាមៗ បានម្នាក់ និងម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់។
បើតាមប៉ូលិសបញ្ជាក់ថាករណីនេះ ដកហូតវត្ថុតាង រួមមាន៖សោរ សម្រាប់ កាច់សោរ កម៉ូតូចំនួន៣ដើម គ្រាប់ដែកឆក់តូចៗ សម្រាប់បើកសោរ សុវត្ថិភាពចំនួន៣គ្រាប់ ,ដងទុលលើវីសចំនួន១ដើមផងដែរ។


ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានបម្រុង ធ្វើសកម្មភាពលួចម៉ូតូ(កាច់សោរក)ពិតប្រាកដមែន។ បច្ចុប្បន្ននគរបាល កសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់។

 

kdn

Leave a Reply

Your email address will not be published.