ព័ត៌មានសន្តិសុខសង្គម

ឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនពាន់ម៉ែត្រត្រូវបានសមត្ថកិច្ចចម្រុះកាប់បំផ្លាញរឹបអូសនិងដុតកំទេចចោល

 

បាត់ដំបង:លោកវរសេនីយ៍ឯក យី យក់សាន នាយការិយា
ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កម្លាំងជំនាញរបស់លោកបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ក្នុងខេត្តរួមនិងរូបលោកដឹកនាំកម្លាំងចុះបង្រ្កាបបទល្មេីសនេសាទ បណរ៉ាវ ចំនួន៣ទីតាំង ខុសច្បាប់ក្នុងភូមិសាស្ត្រចំណុចបឹងអាឆាហូ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 

លោកបន្តថាការចុះបង្ក្រាបបទល្មើសបងរ៉ាវដែលបានដាក់ដើម្បីចាប់ត្រីក្នុងភូមិសាស្ត្រខាងលើនេះប្រព្រឹត្តទៅនៅថ្ងៃទី
១១ខែ កញ្ញាឆ្នាំ២០២៣ ដោ​យយអនុវត្តតាមបទបញ្ជានិងដឹកនាំជាប់ជា​ប្រចាំរបស់លោកឧត្តមសេនី​យ៍​ទោ សាត គឹមសាន ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ។

លោកវរ​សេ​នីយ៍ឯក​ យី​ យក់សាន​ ជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបន្តទៀតថាកម្លាំងការិយាល័យរបស់លោកបានសហការជាមួយកម្លាំងយោធាផ្នែកសឹងរងស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើស បណរ៉ាវ ៣ទីតាំង ចំណុច បឹងអាឆាហូ ភូមិព្រែកទាល់ ឃុំកោះជីវាំងស្រុកឯកភ្នំមានប្រវែង៣០,០០០ម៉ែត្រចែកចេញ៦ឡុកនឹងបង្គោលជាច្រើនដើមចំពោះសម្ភារទាំងនោះត្រួវបានកាប់និងដុតបំផ្លាញចោលនៅនឹងកន្លែង រីឯអ្នកប្រព្រឹត្តបទល្មើសគេចខ្លួនមិននៅកន្លែងប្រព្រឹត្តនោះទេ។

លោកបានបន្តទៀតថាទោះបីជាមានការបង្ក្រាបកាប់បំផ្លាញនិងយកមកដល់កម្ទេចចោលយ៉ាងណាក៏ដោយជនល្មើសនៅតែបន្តធ្វើសកម្មភាពជារៀងរាល់ឆ្នាំឱ្យតែដល់រដូវទឹកឡើងដែលជារដូវត្រីពងបន្តពូជនិងជារដូវហាមឃាត់មិនឱ្យមានការនេសាទជនល្មើសនៅតែឆ្លៀតឱកាសដាក់ឧបករណ៍ល្មើសច្បាប់ដើម្បីចាប់ត្រីដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរទាំងត្រីតូចនិងត្រីធំគ្រប់ប្រភេទ។

 

លោកនាយការិយាល័យបានបន្តបញ្ជាក់ថា លោកសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានកងកម្លាំងប្រដាប់អាវុធមន្ត្រីពាក់ព័ន្ធនានារួមនិងប្រជាពលរដ្ឋត្រូវគោរពច្បាប់ចូលរួមការពារទាំងអស់គ្នាមិនត្រូវនេសាទ ក្នុងរដូវត្រូវពងនិងប្រើប្រាស់ឧបករណ៍ណាដែលច្បាប់បានហាមឃាត់ដើម្បីចាប់ត្រីនិងដើម្បីឱ្យធនធានធម្មជាតិបានសម្បូរឡើងវិញប្រយោជន៍ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋទូទៅ។

kdn

Leave a Reply

Your email address will not be published.