រថយន្តដឹកឈើចម្រុះ១គ្រឿងបានក្រឡាប់ផ្ងាជើងឡើងលើ
ក្រចេះ÷ករណីគ្រោះថ្នាក់ចរាចរដែលបង្កដោយរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងគ្មានច្បាប់អនុញ្ញាតត្រូវអស់ល័ក្ខបណ្តាលឲ្យក្រឡាប់ផ្ងាជើងឡើងលើតែម្តងសំំណាងល្អដោយមិនមានគ្រោះថ្នាក់ដល់មនុស្សម្នា
ខូតខាតតែរថយន្តតៃកុងដាក់មេប្រូចបាត់ស្រមោល។
ហេតុការណ៏នេះបង្កការភ្ញាក់ផ្អើលដល់ដំណេករបស់ប្រជាពលរដ្ឋរស់នៅក្បែរនោះនៅវេលាម៉ោងប្រមាណ
៣ជាងទៀបភ្លឺថ្ងៃទី១៥.ខែកក្ដដា២០២២នៅចំណុចភូមិគោលាប់ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្ដសាមយ៉ុងពណ៍សពាក់ស្លាកលេខភ្នំពេញ2Y.6246
បានដឹកឈើចម្រុះពេញមកពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះឆ្ពោះទៅបណ្តាខេត្តនានាលុះដល់ចំណុចកើតហេតុខាងលើក៏បានបែកកង់ក្រទ្បាប់ផ្ងាជើងឡើងលើហើយខ្ជាក់ចេញសុទ្ធតែឈើប្រភេទដួងចែមមានកំរាស់៥ហ៊ុនមុខ២៥នៅមុខ៣០ប្រវែង៣ទៅបួនម៉ែត្រហើយម្ចាស់បានរត់គេចខ្លួនបាត់ស្រមោល។
ប្រភពព័ត៌មានដដែលបានបន្តថា រថយន្ដដឹកឈើសិប្បកម្មបង្កប់ឈើប្រណិតផងនេះមានចំនួនបីគ្រឿងបានរត់គេចពីរគ្រឿងនឹងក្រទ្បាប់១គ្រឿងដឹកឈើធ្វើសកម្មភាពជារៀងរាល់យប់តែសមត្តកិច្ចថាទ្បានដឹកឈើទាំងនោះគេដឹកឈើគ្រឿងសិប្បកម្មមិនដែលបង្រ្កាបទេ ទើបអស់ល័ក្ខមានភស្តុតាងតែម្តង។
បច្ចុប្បន្នរថយន្តដែលដឹកឈើពេញបង្កការក្រឡាប់នេះសមត្ថកិច្ចនគរបាលចរាចរណ៍បានស្ទូចយកទៅរក្សា
ទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរីខេត្តក្រចេះរង់ចាំការដោះស្រាយបន្តទៅមន្រ្តីជំនាញរដ្ឋបាលព្រៃឈើឬយ៉ាងណានោះមិនទាន់ដឹងទេទាន!។
ប្រជាពលរដ្ឋសំនូមពរសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយមានវិធានការណ៏ទប់ស្កាត់បង្រ្កាបទៅលើក្រុមឈ្មួញដឹកឈើសិប្បកម្មបង្កប់ឈើឆៅជាច្រើនគ្រឿងក្នុងពេលយប់នេះផង បើមិនមានវិធានការណ៏ទេព្រៃឈើនិងបាត់បង់អស់ហើយ។ដោយ ឆរលីហ៊ាង