(ខេត្តបាត់ដំបង)÷ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងរាំង រួមជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំរបស់លោកព្រះរាជអាជ្ញារងខេត្ត នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះបានចុះអនុវត្តតាមដីកាអនុញ្ញាតឲ្យធ្វើការឆែកឆេរ លេខ02ដ.ក.អ ឆ.ឆ/22 ពិនិត្យនិងរុករកវត្ថុតាង លើឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុន អឹម អេស ធី អ៉ិចប្រេសដែលមានទីតាំងនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ស្ដីពីការស្រាវជ្រាវបង្ក្រាបករណីរំលោភកម្មសិទ្ធិបញ្ញា។
ឥត
កម្លាំងសមត្ថកិច្ចចម្រុះបានឲ្យដឹងថា ក្នុងយុទ្ធនាការពិនិត្យឆែកឆេរនេះ ដកហូតទឹកដោះគោស្រស់និងទឹកដោះគោជូរចម្រុះ បានចំនួន 190 (មួយរយកៅសិប) កេះ រថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ 3F.8861និងឃាត់ខ្លួនជនសង្ស័យ1នាក់ឈ្មោះសំ អឿនភេទប្រុសអាយុ 38 ឆ្នាំស្នាក់នៅភូមិឃុំកើតហេតុខាងលើ(ម្ចាស់ទីតាំង)។
បច្ចុប្បន្ន: ជនសង្ស័យនិងវត្ថុតាងត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនាំយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធី៕
#ដោយលោកអ៊នអឿម