ព័ត៌មានសន្តិសុខសង្គម

ឃាតកម្ម កាប់សម្លាប់ បុរសម្នាក់ រួចចងកសម្លាប់ខ្លួនតាមក្រោយ


ខេត្តសៀមរាប៖អាជ្ញាធរស្រុកជីក្រែងបានឲ្យដឹងថា បុរសម្នាក់ បានស្លាប់នៅក្នុងថ្លុកឈាម ដោយសារជនល្មើសកាប់សម្លាប់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ០១និង២០នាទី រំលងអាធ្រាត ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថាជនរងគ្រោះ មាន ឈ្មោះ ឃុន រុន ភេទប្រុសអាយុ ៤៦ឆ្នាំ មានទីលំនៅភូមិ ឃុំ កើតហេតុ ខាងលើ។ ចំណែកជនសង្ស័យ មានឈ្មោះ ជី គា ភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។


សមត្ថកិច្ចបន្តថា ករណីនេះជនល្មើស បានយកពូថៅ កាប់ទៅលើជនរងគ្រោះ កំពុងដេកលក់ ចំនួន២ពូថៅចំគល់ថ្គាមខាងឆ្វេង១ពូថៅ ចំជញ្ចឹងក ផ្នែកខាងក្រោយ១ពូថៅ បណ្តាលឲ្យស្លាប់តែម្ដង។ ក្រោយពីធ្វើសកម្មភាព រួចជនល្មើស បានរត់ទៅធ្វើអត្តឃាត «ចងក» សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ក្នុងវត្តក្បាលដំរី ភូមិក្បាលដំរី ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បណ្តាលឲ្យស្លាប់ផងដែរ។
សមត្ថកិច្ចបានដកស្រង់សំដី ប្រជាពលរដ្ឋ នៅក្នុងភូមិថា «ជនល្មើសជាមនុស្ស វិកលចរិក សតិមិនគ្រប់គ្រាន់»៕បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាតិកំពុងរៀបចំធ្វើបុណ្យតាមប្រពៃណី។

kdn

Leave a Reply

Your email address will not be published.