ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ជាច្រើនកញ្ចប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន


បាត់ដំបងៈលោកវរសេនីយ៏ឯកសុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា កម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនស្នងការខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានបើកប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនមួយករណី កាលពីវេលាម៉ោង១៤.២៥នាទីថ្ងៃទី២០វិច្ឆិកាឆ្នាំ២០២០។ចាប់ខ្លួនជនសង្ស័យចំនួន១នាក់ដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់និង នៅចំណុច ភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោកបន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងបានឃាត់ខ្លួនជនសង្ស័យមានឈ្មោះជា សុខចាន់ ប្រុសអាយុ២៨ឆ្នាំ មានទីលំនៅក្រុមទី៧ភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។លោកបន្តថា ក្រោយការឃាត់ខ្លួនវត្ថុតាងដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក (ICE) ចំនួន២៥ថង់ទម្ងន់១២,៦៤ក្រាម.ទូរស័ព្ទដៃ០៣គ្រឿង.ជញ្ជីងថ្លឹងគ្រឿងញៀន០១និងថង់ច្រកវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីគ្រឿងញៀននេះពិតប្រាកដមែនដោយថ្នាំញៀនទាំងអស់នេះខ្លួនបានទិញពីជនមិនស្គាល់មកលក់ចែកចាយបន្តក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់បានខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់បន្តតាមនីតិវិធី៕

 

kdn

Leave a Reply

Your email address will not be published.