បាត់ដំបង:កម្លាំងអធិការដ្ឋាននគរបាលក្រុង
បាត់ដំបងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានដឹកនាំកំលាំងជំនាញបង្ក្រាប ករណីរក្សាទុកដោយខុសច្បាប់ ១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។
ហេតុការណ៍បង្រ្កាបនេះនៅថ្ងៃអង្គារ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះវេលាម៉ោង១៤:៤០នាទី កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំង អន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រត្តិបត្តិការបង្រ្កាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី នៅចំណុច ក្រុមទី០៦ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កម្លាំងសមត្ថកិច្ចបានឱ្យដឹងថា ក្រោយការបង្រ្កាបជាលទ្ធផល៖ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់១.ឈ្មោះ ពោ សុផាន់ណា ហៅណេ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅ ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២.ឈ្មោះ វន កុសល់ ហៅសឿន ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅភូមិ ភ្ជាវ ឃុំត្រែង ស្រុក រតនមណ្ឌល ខេត្តបាត់ដំបង។
៣.ឈ្មោះ ឡោ សិលា ហៅអ៊ុក ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅ ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ចាប់យកសម្ភារ:-វត្ថុតាង រួមមាន÷ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៨កញ្ចប់(ទម្ងន់៤៤.៦៣ក្រាមទាំងសំបក),ថ្មគ្រាប់ពណ៌ក្រហម(WY)ចំនួន ០៧គ្រាប់ (ទម្ងន់២.០០ក្រាមទាំងសំបក),ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង ,ទូរស័ព្ទដៃចំនួន០២គ្រឿ,សំភារៈច្រករំលែកថ្នាំញៀនលក់ និងសំភារៈប្រើប្រាស់០១ចំនួន,ម៉ូតូ០១គ្រឿងម៉ាកហុងដា អ៊ឹមអេសអិច(MSX ចាស់)។
នៅចំពោះមុខសមត្ថកិច្ចពួកគេបានសារភាពថាពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធករណីគ្រឿងញៀននេះប្រាកដមែន។
សមត្ថកិច្ចបានបញ្ជាក់ថា÷ ឈ្មោះ វន កុសល ហៅសឿន មានដីកាបង្កាប់ឲ្យចាប់ខ្លួន លេខ ១៧៨ ត.ព្រ ចុះថ្ងៃទី២៥ មិនា ឆ្នាំ២០២២ របស់លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់
ដំបង។បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធី៕