ខេត្តបាត់ដំបង: រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំដោយ លោកផេង សិទ្ធី អភិបាលក្រុងបាត់ដំបង រួមកម្លាំងសហការដោយកម្លាំងអធិការនគរបាលក្រុងបាត់ដំបង កម្លាំងអាវុធហត្ថក្រុង និងកម្លាំងនៃរដ្ឋបាលមូលដ្ឋានសង្កាត់ទាំង១០ ក្នុងក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី៣ខែសីហា ឆ្នាំ២០២២បើកយុទ្ធនាការចុះប្រមូលជនអនាថា អ្នកញៀនថ្នាំ នៅតាមទីសាធារណ:នានាក្នុងក្រុងបាត់ដំបង ដេីម្បីយកទៅដាក់តាមមណ្ឌលស្តានិតិសម្បទា។
លោក ផេង សិទ្ធី អភិបាលនៃគណ:អភិបាលក្រុងបាត់ដំបងបានឲ្យដឹងថា ដេីម្បីចូលរួមចំណែកសណ្តាប់ធ្នាប់របៀបរៀបរយ មានសោភ័ណភាពកាន់តែល្អប្រសេីរ តាមទីសាធារណ:នានាក្នុងក្រុងរដ្ឋបាលក្រុងបានសុំគោលការណ៍ប្រមូលយកពួកគាត់ទៅដាក់តាមមណ្ឌលស្តានិតិសម្បទាមិនអនុញ្ញាតិឱ្យពួកគាត់រស់នៅបែបនេះបន្តទៀតទេ។
មហាជនរស់នៅក្នុងក្រុងបាត់ដំបងមួយចំនួនបានគាំទ្រចំពោះចំណាត់ការនេះជាខ្លាំងដោយពួកគាត់បានលើកឡើងថា ជនអនាថាទាំងអស់នេះមិនដឹងជាមកពីខាងណាពីខាងណីទេគ្មានផ្ទះសម្បែង មករស់នៅតាមមាត់ស្ទឹងសង្កែ ចិញ្ចើមផ្លូវ ដងផ្លូវ ឈ្លោះប្រកែកគ្នា ស្រែកឡូរឡា បត់ដៃ បត់ជើងពាសវាលពាស់កាលគ្មានអនាម័យ គ្មានបង្គន់ទឹកស្អាតប្រើប្រាស់គ្មានសណ្តាប់ធ្នាប់បានធ្វើឱ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង។
#ដោយលោកអ៊នអឿម