ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខេត្ត ឃាត់ខ្លួនមនុស្សពីរនាក់ និងរថយន្តដឹកសត្វប្រវឹកព្រៃ៥៥៣ក្បាល១គ្រឿង


សៀមរាបៈសមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា មនុស្សចំនួនពីរនាក់និងរថយន្ត១គ្រឿង ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីដឹកជញ្ជូនសត្វព្រៃខុសច្បាប់។ ហេតុការណ៍នេះបានធ្វើឡើងនៅវេលាម៉ោង១២និង៣០ នាទី យប់ឈានចូលព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២០នេះនៅចំណុចភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។


សមត្ថកិច្ចខាងលើបន្តថា រថយន្តដែលសមត្ថកិច្ចឃាត់បានខាងលើម៉ាកឡង់គ្រីស័រពណ៌ត្រេអ៊ីប៉ារា ពាក់ស្លាកលេខ ខម2-6158 ដឹកសត្វប្រវឹកព្រៃចំនួន៥៥៣ក្បាល។
ជនសង្ស័យទាំង០២ នាក់ ជាអ្នកបើកបរ និងអ្នករួមដំណើរ ទី១/ឈ្មោះ យ៉េង ឈុនហេង ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃឬស្សី សង្កាត់ពន្លក ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី២/ឈ្មោះ ឆាត រស្មី រស់នៅភូមិគាប ឃុំទឹកផ្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សមត្ថកិច្ចបន្តថា បន្ទាប់ពីបានសាកសួរ ជនសង្ស័យបានសារភាពថា សត្វប្រវឹកព្រៃទាំងនេះ ត្រូវបានពួកគេ លួចនាំចូលមកពីខេត្តស្រះកែវ ប្រទេសថៃ បម្រុងយកទៅលក់នៅរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគងសហការ ជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

kdn

Leave a Reply

Your email address will not be published.