ព័ត៌មានជាតិ

ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


បាត់ដំបងៈលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ៕


ការប្រកាសនេះបានធ្វើឡើងនាព្រឹកថ្ងៃពុធ ៦ កើត ខែអាស្សុជ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ក៏មានមន្រ្តីអមដំណើរនិងអាជ្ញាធរខេត្តចូលរួមផងដែរ។


សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសស្នងការនគរបាលខេត្តបាត់ដំបងថ្មី ពេលនេះ ក៏មានការរិះគន់ពីអ្នកសារព័ត៌មានមួយចំនួនធំ

ដោយសារមិនបានចូលមានការរឹតត្បិតមិនអនុញ្ញាតិឲ្យពួកគេមានសិទ្ធទូលំទូលាយក្នុងការចូលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយផងនោះទេ

ដោយបានអនុវត្តនូវស្តង់ដាខុសគ្នារវាងអ្នកកាសែតវិទ្យុគេហទំព័រមិនឲ្យចូល ចូលយកព័ត៌មានបានតែអ្នកទូរទស្សន៏មហាយក្សធំៗប៉ុន្មានគ្រឿងនោះទេ។

kdn

Leave a Reply

Your email address will not be published.