បាត់ដំបងៈប្រជាពលរដ្ឋក្នុងក្រុងខេត្តបាត់ដំបងបានត្អូញត្អែរលើកឡើងថា បញ្ហាសម្រាមក្រុមហ៊ុនស៊ិនទ្រីយឺតយ៉ាវក្នុងការប្រមូលយកទៅដុតកំទេចចោល បានធ្វើឲ្យសម្រាមដែលពួកគាត់បានដាក់គរនៅខាងមុខផ្ទះមានក្លិនស្អុយរលួយជាច្រើនថ្ងៃឆ្កែហែកថង់ស៊ីរប៉ាត់រប៉ាយ ទើបឃើញរថយន្តមកប្រមូលយក។
ប្រជាពលរដ្ឋដដែលបន្តថា ពួកគាត់សំណូមពរឲ្យអាជ្ញាធរក្រុង/ខេត្តបាត់ដំបងជួយជម្រុញឲ្យក្រុមហ៊ុនខាងលើជួយប្រមូលសម្រាមឲ្យបានលឿនផងកុំទុក៤ទៅ៥ថ្ងៃឬ១សប្តាហ៏១០ទៅ១៥ថ្ងៃទើបបានមកយកសម្រាមគឺសម្រាមនិងក្លិនស្អុយខ្ទាតរប៉ាត់រប៉ាយ ហើយនិងបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។
សូមត្រឹមតែ១ថ្ងៃឬ២ថ្ងៃមកយកទើបធានាដល់ការគ្រប់គ្រងសម្រាមបាន។
លោក ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិភាក្សាបញ្ហាប្រឈម លើការប្រមូលសំរាម ក្នុងក្រុងបាត់ដំបង ។
អញ្ជើញចូលរួមមានលោកអភិបាលក្រុងបាត់ដំបង នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគខេត្តប្រធានមន្ទីរបរិស្ថានប្រធានមន្ទីរទេសចរនិងអ្នកតំណាងក្រុមហ៊ុនប្រមូលសំរាមស៊ិន ទ្រី។
លោកណុប ដារ៉ា បាន មានប្រសាសន៍សង្កត់ធ្ងន់ថា ខេត្តបាត់ដំបង ជាខេត្តដែលបានទទួលពានរង្វាន់ទីក្រុងស្អាតជាងគេ ហើយ ពិន្ទុខ្ពស់ទៀតផងនាពេលកន្លងមក ដូច្នេះ ត្រូវរួម គ្នា រក្សា ពានរង្វាន់មួយនេះឲ្យបានថេរនៅខេត្តយើងបន្តទៀត ហើយបញ្ហាសំរាមនេះជាបញ្ហាមួយដ៏សំខាន់ក្នុងចំណោមបញ្ហាផ្សេងៗទៀតដែលអាចឲ្យយើងរក្សាបាននូវតំណែងទីក្រុងស្អាតសម្រាប់ឆ្នាំក្រោយ។
ក្នុងកិច្ចប្រជុំនេះតំណាងក្រុមហ៊ុន ស៊ិន ទ្រី បានសន្យាថា នឹងដោះស្រាយបញ្ហាសំរាមអោយបានស្អាតល្អក្នុងរយ:ពេល ១៥ថ្ងៃ រាប់ ចាប់ ពីថ្ងៃ ប្រជុំនេះទៅ ភូមិសាស្រ្តដែលក្រុមហ៊ុនទទួលខុសត្រូវ ។