ព័ត៌មានជាតិ

បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ផ្តើមដំណើរការ

 

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យបោះឆ្នោតលេខ3001 ក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។

ភ្នំពេញ : នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ នេះ ដំណើរការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ បានចាប់ផ្តើមហើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅការិយាល័យសាលាបឋមសិក្សា សម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង ក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង។
👉👉👉join https://t.me/raksmeinews

អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះ​ឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សា​ឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែលសរុបមានចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់។

👉Join Bayon Radio
ខេត្តបាត់ដំបងចាប់ផ្តើមដំណើរការបោះឆ្នោតជ្រេីសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ នេះនៅការិយាល័យ ចំ នួន២ ក្នុងបរិវេណវិទ្យាល័យ សម្ដេច ឪក្រុងបាត់ដំបង ក្រោម បរិយាកាស សន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ។

 

👉Join Bayon Radio
ឯកឧត្តម ខៀវ កញារីទ្ធ អ្នកតំណាងរាស្រ្តខេត្តកំពង់ចាម បានទៅចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមណ្ឌលភូមិភាគ២ កំពង់ចាម-ត្បូងឃ្មុំ ក្នុងការិយាល័យ២០០១ នៃមណ្ឌល វិទ្យាល័យ ព្រះសីហនុ ក្រុងកំពង់ចាម ។

👉Join Bayon Radio

kdn

Leave a Reply

Your email address will not be published.