បាត់ដំបង:អតិថិជនជាង២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។ ពិធីប្រគល់ជូនប្លង់រឹងជាង ១ម៉ឺនបណ្ណនេះបានធ្វើឡើងដោយផ្ទាល់ពីអ្នកឧកញ៉ានៅគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រាសាខាបាត់ដំបងដែលស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០២៣នេះ។
យោងតាមគម្រោងអភិវឌ្ឍន៍បុរីឡេងណាវ៉ាត្រា សាខាខេត្តបាត់ដំបងនេះ ត្រូវបានគេដឹងថាមានទាំងគម្រោងបុរីនិងគម្រោងដីឡូតិ៍ក្នុងនោះអ្នកឧកញ៉ាក៏បានធ្វើ resort ដ៏មានភាពទាក់ទាញ ខណៈដែលនៅក្នុងគម្រោងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍ទៅចូលទស្សនាកំសាន្តជាច្រើននាក់រៀងរាល់ថ្ងៃដែលចំណុចនេះគឺជាសកម្មភាពចលនាសេដ្ឋកិច្ច ទេសចរណ៍មួយយ៉ាងសំខាន់ចូលរួមអភិវឌ្ឍន៍ សង្គមជាតិ ជាមួយរដ្ឋាភិបាល ពិសេសនៅក្នុងខេត្តបាត់ដំបងដោយផ្ទាល់តែម្តងដែលធ្វើឲ្យមានសេដ្ឋកិច្ចកាន់តែរីកចម្រើនហើយក៏ដូចជាការបង្កើតឲ្យមានកន្លែងកំសាន្តជាច្រើនសម្រាប់ប្រជាជនមានភាពសប្បាយរីករាយផងដែរ។
ជាមួយគ្នានោះដែរគម្រោងរបស់ក្រុមហ៊ុន បុរីឡេងណាវ៉ាត្រាគឺជាក្រុមហ៊ុនខ្មែរមួយដ៏សកម្មដែលមានគោលការណ៍លក់ ដី និងផ្ទះនៅក្នុងតម្លៃធូរថ្លៃដែលធ្វើឱ្យអ្នកមានជីវភាពក្រោមមធ្យមនិងមធ្យមមានឱកាសទិញបាននៅដីក៏ដូចជាលំនៅឋានរស់នៅដោយសមរម្យ។ លើសពីនេះអតិថិជនដែលបានទិញពីគម្រោងបុរី ឡេង ណាវ៉ាត្រា នាពេលកន្លងមក គឺមានឪកាស លក់ចេញចំណេញច្រើនទៀតផង។
នៅក្នុងឱកាសពិធីទទួលបណ្ណប្លង់រឹងកម្មសិទ្ធនោះបងប្អូនដែលជាអតិថិជនបានសម្ដែងទឹកមុខសប្បាយរីករាយជាខ្លាំង នៅពេលបានទទួលបណ្ណពិតប្រាកដ ហើយបានជួបអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ដែលជាម្ចាស់គម្រោងផ្ទាល់។
ថ្លែងនៅចំពោះមុខអតិថិជនជាច្រើនពាន់នាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានសំដែងអំណរអរគុណដល់ពុកម៉ែបងប្អូនអតិជនជាខ្លាំងដែលបានជឿជាក់គាំទ្រដល់គម្រោងបុរី ឡេង ណាវ៉ាត់ត្រា។ ទន្ទឹមគ្នានោះដែរអ្នកឧកញ៉ាក៏បានធ្វើការសូមទោសដល់អតិថិជនមួយចំនួនដែលក្រុមហ៊ុនមានការយឺតយ៉ាវក្នុងការផ្ដល់ប្លង់រឹង ក៏ដូចជា ការសាងសង់ផ្ទះជាដើម តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានប្ដេជ្ញាចិត្ត ពន្លឿន ការសាងសង់ ដើម្បីឲ្យទាន់តាមកិច្ចសន្យា ដោយមិនឲ្យអតិថិជនខកបំណងឡើយ។
បន្ថែមទៅទៀតអ្នកឧកញ៉ាក៏ផ្ដាំផ្ញើទៅអតិថិជនក៏ដូចជាពុកម៉ែបងប្អូនខ្មែរទាំងអស់សូមកុំជឿលើជនអគតិមួយចំនួនដែលកំពុងតែងតែដើរ បំប៉ោងព័ត៌មាន ក្នុងគោលបំណងចង់បំផ្លាញក្រុមហ៊ុនរបស់អ្នកឧកញ៉ាឲ្យដួលរលំ។
បណ្ណកម្មសិទ្ធជាង ១ម៉ឺនឡូតិ៍ បានធ្វើរួចរាល់ដែលក្រុមហ៊ុនបានចែកជូននេះគ្រាន់តែជាដំណាក់កាលដំបូងរបស់អតិថិជនក្នុងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសាខាខេត្តបាត់ដំបង ប៉ុណ្ណោះ ហើយក្រុមហ៊ុននឹងបន្តចែកជូនជាបន្តបន្ទាប់ទៅតាមដំណាក់កាលនីមួយៗ។
សូមបញ្ជាក់ផងដែរថា បុរីឡេង ណាវ៉ាត្រា ឬ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ត្រូវបានដឹង និងទទួលស្គាល់ថា ជាក្រុមហ៊ុនបុរីដែលលក់ជូនអតិថិជនក្នុងតម្លៃធូរថ្លៃជាងគេ នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសទៅទៀត គឺសំណង់របស់បុរីមានការធានាគុណភាព រហូតដល់ទៅ៤ឆ្នាំដែលនេះជាការធានាមួយមានរយៈពេលវែងជាងគេ មិនធ្លាប់មាន៕