ព័ត៌មានជាតិ

ប្រជាពលរដ្ឋខ្មែរនាំគ្នាទៅបំពេញកាតព្វកិច្ចបោះឆ្នោតយ៉ាងច្រើនកុះករនៅព្រឹកថ្ងៃអាទិត្យ

 

បាត់ដំបង:នៅព្រឹកព្រលឹមថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣នេះបងប្អូនប្រជាពលរដ្ឋខ្មែរមានអាយុចាប់ពី១៨ឆ្នាំឡើងដែលបានទៅចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០២២បាននាំគ្នាទៅឈរតម្រងជួរត្រៀបត្រាក្នុងទឹកមុខសប្បាយរីករាយនៅតាមការិយាល័យបោះឆ្នោតដែលនៅជិតលំនៅដ្ឋានរបស់ពួកគាត់ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ដែលខ្លួនពេញចិត្តដើម្បីដឹកនាំប្រទេសបន្ត។

 

ពលរដ្ឋម្នាក់រស់នៅក្នុងភូមិរំចេក៣សង្កាត់រតន:ក្រុងបាត់ដំបងបានឱ្យដឹងថា រូបលោកមានទឹកចិត្តសប្បាយរីករាយខណ:ពេលបានមកចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧។លោកបន្តថាលោកបានមកឈរតម្រង់ជួរតាំងពីម៉ោង៨ព្រឹកឥឡូវលោកបានបោះឆ្នោតនិងបានជ្រើសរើសគណបក្សដែលលោកពេញចិត្តរួចហើយ។

 

សូមរម្លឹកផងដែរថាកាលថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៣កន្លងមកនេះគ្រប់គណបក្សនយោបាយទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតនិងបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាមគោលនយោបាយរបស់ខ្លួនរៀង
ៗខ្លួន យ៉ាងគគ្រឹកគគ្រេង ហើយបានបិទបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយមុនការបោះឆ្នោតរយ:ពេល២ថ្ងៃសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវនិងថ្ងៃអាទិត្យទី២៣កក្កដាឆ្នាំ២០២៣នេះ។

 

លោកសុខហ៊ីង ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងបានឱ្យដឹងថាសម្រាប់ខេត្តបាត់ដំបងចំនួនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងមានចំនួន ៨០៦,៧៤៦នាក់ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុទើបតែ ១៨ ឆ្នាំមានចំនួន ១១,៦៨២នាក់និងប្រជាពលរដ្ឋដែលផ្លាស់ចូលក្នុងឃុំសង្កាត់ថ្មីមានចំនួន ៦,៥៧៩ នាក់និងអ្នកត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ៨,៣២៣ នាក់។

 

លោកបានបញ្ជាក់ទៀតថាយោងតាមស្ថិតិប៉ាន់ស្មានប្រជាពលរដ្ឋប្រមាណ២៥,៥៩៨នាក់ក្នុងខេត្តបាត់ដំបងអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ឆ្នាំ២០២២នេះបាននិងចាប់ផ្ដើមកាលពីថ្ងៃទី២០ខែតុលានឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២កន្លងមក។

លោកផាន់ វិបុល ប្រធានលេខាធិការដ្ឋានខេត្តបាត់ដំបងបានឱ្យដឹងថាខេត្តបាត់ដំបងមាន១មណ្ឌលនិងការិយាល័យបោះឆ្នោតសរុបមានចំនួន១,៦៩២ការិយាល័យ។ចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនសរុប៦៦១,៩៧០នាក់ទូទាំងខេត្តបាត់ដំបងមាន៩៣ឃុំនិងសង្កាត់១០។

 

លោក ផាន់ វិបុល បានបញ្ជាក់ទៀតថា ចំនួនប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងកាលពីបោះឆ្នោតជាតិឆ្នាំ២០១៨មានចំនួនតែជាង៥០០ពាន់នាក់ទេតែការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវនិងថ្ងៃអាទិត្យទី២៣កក្កដាឆ្នាំ២០២៣នេះកើនឡើងជាង១០ពាន់នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ដោយ”កម្ពុជារាល់ថ្ងៃ”

 

kdn

Leave a Reply

Your email address will not be published.