ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយចរាចរណ៍ណែនាំលេខ ០១២ សហវ ស្ដីពីការបិទបញ្ជីចំណូល – ចំណាយថវិកា និងការធ្វើរបាយការណ៍ 

 

បន្ទាយមានជ័យ : នាព្រឹកថ្ងៃចន្ទ ៧ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២នេះ មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំ បូកសរុបការអនុវត្តចំណូល – ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០២២ជូនរដ្ឋបាលខេត្ត រដ្ឋបាល ក្រុង/ ស្រុក /ឃុំ /សង្កាត់ ក្នុងកិច្ចប្រជុំនាពេលនេះ។

ក្រោមធិបតីភាព លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ លោក យុត ស្វិនី ប្រធានរតនាគារខេត្តបន្ទាយមានជ័យ លោក ខែន រិទ្ធី អភិបាលរងក្រុងសិរីសោភ័ណ តំណាងលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ស្វាយ ជា អភិបាលរងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ ដោយមានការចូលរួមលោកអភិបាលរងក្រុង ស្រុង ទាំង៩ លោកមេឃុំ ចៅសង្កាត់ ជំនួយការហិរញ្ញវត្ថុ ឃុំ សង្កាត់ ទាំង៦៥ ឃុំ សង្កាត់ សរុបជាង ១០០ នាក់បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ៕

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.