ព័ត៌មានជាតិ

លោកជំទាវបណ្ឋិត បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដឹកនាំក្រុមការងារប្រជុំបូកសរុបរបាយការណ៍ប្រចាំខែវិច្ឆិកា


ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារបើកកិច្ចប្រជុំ គណៈកម្មាធិការសាខាខេត្ត អនុសាខា និងមន្រ្តីប្រតិបត្តិសាខាស្តីពីការបូកសរុបរបាយកាណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ និងលើកទិសដៅបន្តទៀត ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ។

ពិធីនេះបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃច័ន្ទ ៨កើត ខែមិគសិរឆ្នាំជូត ទោស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២០មានការចូលរួមពីសមាជិកក្រោមឧវាទជាច្រើនរូប។


លោកជំទាវបណ្ឌិត បានបញ្ជាក់ក្នុងអង្គប្រជុំថា ចាប់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ២០២០នេះ ក្រុមការងារសាខាកាកបាទក្រមកម្ពុជាខេត្តប៉ៃលិន បានសស្រាក់ស្រាំជួយផ្តល់ស្បៀងអាហារដូចភ្លៀងរលឹម ជូនដល់ប្រជាពលរដ្ឋក្រីក្រ

ខ្វះខាត មានជម្ងឺរោគាត្រូវសង្គ្រោះបន្ទាន់ ដោយបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ប្រជាពលរដ្ឋរងគ្រោះធម្មជាតិដោយសារភ្លើងឆេះផ្ទះ រងគ្រោះដោយភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ព្រមទាំងរងគ្រោះទឹកជំនន់កាលពីពេលថ្មីៗនេះផងដែរ ជាពិសេសគឺជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយជួបវិបត្តិកូវីដ១៩តែម្តង ៕

ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.