ឧត្តរមានជ័យៈកម្លាំងយោធា ថ្នែកសឹករងក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលឈរជើងការពារព្រំដែនច្រកថ្មដូននឹងប្រាសាទតាក្របី នៅព្រឺកនាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២០នេះបានចុះជួយប្រមូលផលស្រូវដល់ប្រជាកសិករដែលខ្វះកម្លាំងពលកម្ម។
លោកព្រិនបាលទោ សុខ សុភា មេបញ្ជាការកងអនុសេនាតូចលេខ(១)ផ្នែកសឹករងក្រុងសំរោងចំណុះឲ្យតំបន់ប្រតិបត្តិសឹករងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សកម្មភាពការចុះជួយនេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ តន់ ញៀន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ កម្លាំងដឹកនាំដោយរូបលោក បានចុះជួយប្រមូលផលស្រូវដល់ប្រជាកសិករខាងលើនេះ និងដោយមើលឃើញនូវទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ខផងនោះដែលពួកគាត់មានការខ្វះខាតនូវកម្លាំងពលកម្មមិនអាចប្រមូលផលបានទាន់ពេលវេលាទើបលោកដឹកនាំកម្លាំងចុះមកជួយពេលនេះតែម្តង។
សូមបញ្ជាក់ថាកងកម្លាំងយោធាដែលបានចុះជួយប្រមូលផលប្រជាកសិករថ្ងៃនេះមានកម្លាំងសរុបជាង២០នាក់ជួយច្រូតលើដីស្រែជាង៤ហិតា ស្ថិតតនៅក្នុងភូមិហនុមាណ ឃុំគោកមន ស្រុកបន្ទាយអំពិល។
ប្រជាពលរដ្ឋជាម្ចាស់ស្រែបានលើកឡើងថា ពួកគាត់មានការត្រកអរយ៉ាងខ្លាំងនៅពេលកងកម្លាំងយោធាដែលបានចុះជួយប្រមូលផលនៅចុងរដូវវស្សាឆ្នាំនេះ។
ពោលគឺដោយមានការយកចិត្តទុកដាក់មិនថាកងកម្លាំងមិនត្រឹមតែចុះជួយដល់ការប្រមូលផល់ស្រូវប្រជាកសិករប៉ុណ្ណោះនោះទេ ទោះមានគ្រោះធម្មជាតិផ្សេងៗដូចជាខ្យល់កន្រាក់ឬទឹកជំនន់កងកម្លាំងតែងតែមានវត្តមានចុះជួយជានិច្ចនៅពេលប្រជាពលរដ្ឋជួបការនូវការលំបាក។ពួកគាត់បន្តថា កាយវិការមនុស្សធម៌នេះស័ក្តសមជាកងកម្លាំងដែលបានចូលរួមចំណែកបំរើប្រជាពលរដ្ឋពិតប្រាកដមានស្មារតីស្មោះសរចេញពីទឹកចិត្តក្លាហានមោះមុត។