ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនមុខសញ្ញាចំនួន០២នាក់ពាក់ព័ន្ធករណីរក្សាទុកថ្នាំញៀន

 

បាត់ដំបង! ដោយអនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនី​យ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់បានដឹក​នាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាមបានចុះបង្ក្រាបករណីរក្សាទុក​ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទ​ល្មើសជាក់ស្តែង ។

លោកវរសេនី​យ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិអន្លង់ស្វាយ ឃុំតា​គ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន​០២នាក់
ទី១- ឈ្មោះ គ្រួច សារឹម ភេទប្រុសអាយុ៤១ឆ្នាំ (ជាអ្នក​រក្សាទុកគ្រឿងញៀន)
ទី២-ឈ្មោះ សួស កុសល ភេទប្រុសអាយុ៣៦ឆ្នាំ (ជាអ្នកប្រើប្រាស់គ្រឿងញៀន)ទាំង០២នាក់មានទីលំនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ជាមួយវត្តុតាងរួមមាន៖


-ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀនចំ​នួន០៣ថង់
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់ និងសម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបាននគរបាលស្រុកបាណន់សាកសួរនិងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តតាមនីតិវិធី។
រាយការណ៍ដោយ៖ជាង សុជាតិ

 

 

kdn

Leave a Reply

Your email address will not be published.