ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសេដ្ឋកិច្ច

លោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ និងបក្សពួកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង

លោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ និងបក្សពួកប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង

ប្រភពដែលស្និទ្ធនឹងលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ បានឲ្យដឹងថា ដោយសារមានការឃុបឃិតគ្នាជាប្រព័ន្ធទើបលោក វ៉ាន់ ក្តេ ហ៊ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូន។ សូម្បីតែជ្រូករស់មាន់រស់និងទំនិញប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមី ក៏លោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ បើកដៃឲ្យឈ្មួញនាំចូលយ៉ាងពេញបន្ទុកដែរ។ ជាងនេះទៅទៀតការដែលឈ្មួញដឹកជញ្ជូនទំនិញទាំងនោះទៅដល់គោលដៅគឺមានការរួមដៃពីសំណាក់លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ដែលល្បីល្បាញខាងពុករលួយ។
ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ ប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា លោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ចំណែកលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ បណ្តោយឲ្យលោក វ៉ាន់ ក្តេ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។
ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ទាល់តែមានការបើកដៃពីលោក ឈុន សុភមង្គល និងលោក គួន សុភាព ទើបលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងអំពើពុករលួយពេញបន្ទុករបស់លោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ នោះទេ។ ដោយហេតុថា លោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក ឈុន សុភមង្គល ព្រមទាំងលោក គួន សុភាព និងលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកអូរស្មាច់ រួមដៃគ្នាប្រព្រឹត្តអំពើពុករលួយពេញទំហឹង។មានត
១២.១១.២០២១

kdn

Leave a Reply

Your email address will not be published.