បាត់ដំបង:សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានរយៈពេល២ថ្ងៃ បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី០៨ ដល់ថ្ងៃទី០៩
ខែតុលាឆ្នាំ២០២៤។
សូមក្រឡេកមើលទិដ្ឋភាពទូទៅនៅមណ្ឌលសម័យប្រលងថ្នាក់វិទ្យាសាស្ត្រសង្គម វិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបង នាព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ២០២៤នេះឃើញថាបេក្ខភាពសិស្សានុសិស្សម្នាក់ៗបានមកដល់មណ្ឌលប្រឡងតាំងពីម៉ោង៥
ជាងដល់ម៉ោង៦ព្រឹក មានទឹកមុខស្រស់ស្រាយសប្បាយរីករាយប្រកបដោយក្តីសង្ឃឹមនិងភាពជោគជ័យពីឪពុកម្ដាយអាណាព្យាបាល។រួមនិងគណៈមេប្រយោគ មន្ត្រីយុវជនACUនិងកងកម្លាំងប្រដាប់អាវុធ ដែលបានរៀបចំមានសណ្ដាប់ធ្នាប់និងរបៀបរៀបរយបានយ៉ាងល្អដោយពួកគេបានឈរតម្រង់ជួរជាពីជួរមុនពេលចូលទៅក្នុងមណ្ឌលប្រឡងដែលមានការយាមកាមនិងឆែកត្រួតពិនិត្យបានយ៉ាងល្អមិនអនុញ្ញាតឲ្យយកចូលនូវឯកសារដែលពាក់ព័ន្ធនិងការប្រឡងចូលក្នុងមណ្ឌលប្រឡងបានទេ ក្រៅពីប៊ិចនឹងបន្ទាត់។
តាមការឲ្យដឹងពីមន្ត្រីគណៈមេប្រយោគបានបញ្ជាក់ថា ការចូលទៅក្នុងមណ្ឌលប្រឡងមិនអនុញ្ញាតឲ្យពួកគេយកចូលនូវឯកសារពាក់ព័ន្ធក្នុងការប្រឡងឬហៅថា(ព្រីយ៉ុង)ក្នុងនោះផ្សេងទៀត មានដូចជា លុយកាក់ កាបូបស្ពាយ ទូរសព្ទដៃនិងឯកសារផ្សេងៗរួមនឹងមិនឱ្យពាក់ស្បែកជើងកវែងឬស្បែកជើងប៉ាតាចងខ្សែជាដើម..សង្ឃឹមថាអ្នកចេះគឺជាប់។
សូមជូនពរឱ្យកូនៗនិងក្មួយៗសិស្សានុសិស្សទាំងអស់ប្រលងជាប់គ្រប់ៗគ្នា នាសម័យប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤ សង្ឃឹម
ថា អ្នកប្រឹងប្រែងសិក្សារៀនសូត្រអស់រយ:ពេល១ឆ្នាំកន្លងមកនេះអ្នកចេះរៀនពូកែ គឺប្រឡងជាប់។